ដូចដែលមហាជនបានដឹងរួចមកហើយថា កាលពីរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានចូលដល់វគ្គ Live Show សប្តាហ៍ទី ៥ ហើយ បន្ទាប់ពីមានការប្រកួតប្រជែងសមត្ថភាពយ៉ាងស្វិតស្វាញ ដែលនៅមានបេក្ខភាពចំនួន ៦ នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ។ ដោយសប្តាហ៍ទី ៥ នេះផងដែរ មានបេក្ខភាពរហូតដល់ ៩ នាក់ឯណោះ កាលពីរាត្រីថ្ងៃទី១៤ ដែលមានបេក្ខភាព ៣ រូបដែលទទួលសំឡេងការបោះឆ្នោតតិចជាងគេនឹងត្រូវឆ្លាក់ចេញពីកម្មវិធីការប្រកួតមួយនេះ ។ ក្នុងចំណោមបេក្ខភាព ៣ នាក់ ដែលត្រូវបានធ្លាក់ចេញពីកម្មវិធី ក៏មានបេក្ខភាពជើងខ្លាំង ផាន់ គីមសុង ផងដែរ ដោយរាត្រីនោះ រូបគាត់បានចាកចេញពីកម្មវិធី ហើយមិនអាចបន្តទៅមុខបានទៀតនោះទេ ព្រោះតែទទួលបានសម្លេងបោះឆ្នោតតិចជាងគេ ។ ចំណែក បេក្ខភាព ស៊ឹម ច័ន្ទពន្លឺ ឯណោះវិញ នៅតែអាចបន្តដំណើរទៅកាន់សប្តាហ៍ក្រោយបានទៀត ព្រោះបេក្ខភាពរូបនេះ ពិតជាទទួលបានសម្លេងការបោះឆ្នោតគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ដែលស្រលាញ់ដល់បេក្ខភាពរូបនេះ ។ បន្ទាប់ពីបានឃើញ បេក្ខភាពជើងខ្លាំងទាំង ៣ រូប បានធ្លាក់ចេញពីកម្មវិធី តែសម្រាប់បេក្ខភាព ស៊ឹម ច័ន្ទពន្លឺ បែរជាជាប់ មានអីស្រាប់តែកំពូលតារាទើសលោក ម៉ៃ សុគន្ធ បានចេញមុខមកបង្ហោះសារប៉ុន្មានម៉ាត់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ ថា៖“សូមបងប្អូនបោះឆ្នោត មេត្តា បោះឆ្នោត មើលលើ សមត្ថភាព សំលេង កុំបោះ ទៅ លើ រូប សម្រស់…
Read Moreអីយ៉ា សុខ សីឡាលីន ទម្លាយកម្រងរូបភាពប៉ុន្មានសន្លឹកជាមួយ ឆន សុវណ្ណរាជ និង ណុប បាយ៉ារិទ្ធ ពិតជាស្រស់ស្អាតដល់ហើយ ឆ្លៀតដាក់ចំណងជើងថា…
កញ្ញា សុខ សីឡាលីន គឺជាតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងចំណោមតារាចម្រៀងស្រីផ្សេងៗទៀតផងដែរ រាលបទចម្រៀងរបស់នាង នៅតែដកជាប់ក្នុងក្រអៅបេះដូងមិត្តអ្នកស្ដាប់ជានិច្ច ។ សព្វថ្ងៃនេះ កញ្ញា សុខ សីឡាលីន ក៏ត្រូវបានគេមើលឃើញថា នាងកំពុងតែរស់នៅប្រើប្រាស់ជីវិតជាភាព នៅលីវរបស់នាងយ៉ាងសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម ដោយមិនទាន់ឃើញតម្រុយណាមួយ ទាក់ទិននឹងរឿងគូស្រករសោះឡើយ ។ មួយវិញទៀត បើងាកទៅមើលពីរូបសម្រស់របស់ សុខ សីឡាលីន ឯណោះវិញ គឺថាពិតជាស្រស់ស្អាតខ្លាំងឡើង កាន់តែមានភាពទាក់ទាញ ជាមួយនឹងការតែងខ្លួនលេងស្ទាយ៍ប្លែកៗជាដើម បានធ្វើឲ្យហ្វេនៗឃើញហើយ ទប់ចិត្តមិនសរសើរមិនបានឡើយ ។ ជាមួយនឹងសមត្ថភាព និងសម្បូរដោយបទពិសោធន៍លើវិថីសិល្បៈអស់ជាច្រើនឆ្នាំមកនេះ ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះ បានក្តោបតំណែងធំមួយ ជាគណៈកម្មការការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ ។ តួយ៉ាង កាលពីរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ការប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី ៥ ហើយ ហើយក៏បានឃើញអ្នកដែលត្រូវបានទៅវគ្គបន្តមុខទៀត ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងអ្នកដែលដើរចេញពីកម្មវិធីផងដែរ ។ ក្នុងនោះផងដែរ គណៈកម្មការទាំង ៤ រូប ក៏បានថតរូបប៉ុន្មានប៉ុស្តិ៍ទុកជាអនុស្សាវរីយ៍ ដែលបានរួមការងារជាមួយគ្នា ដោយក្នុងសប្តាហ៍ទី ៥ នេះម្នាក់ៗពិតជាស្រស់ស្អាត ស្រស់សោភាពខ្លាំងមែនទែន ជាមួយនឹងសម្លៀកបំពាក់បែបស្រុកស្រែ ពិតជាប្លែកភ្នែកខ្លាំងណាស់ ។ ចំណែកឯ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ នេះ គណៈកម្មការ សុខ សីឡាលីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹក…
Read Moreបេក្ខនារី មាស នីតា ត្រូវបានមហាជនដាក់ការចាប់អារម្មណ៍ ជាមួយនឹងសមត្ថភាព ទាំងសម្រស់
ជឿជាក់ថាហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា មាស នីតា នោះ ដែលកាលនោះរូបនាងបានធ្វើការ Cover បទចម្រៀង «ផ្លូវណាទៅផ្ទះម៉ែក្មេក» ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតមានអ្នកចូលទស្សនាផ្ទាល់ដល់ទៅ ១៦ លានដងឯណោះ ។ យ៉ាងណាមិញ មាស នីតា ក៏បានដាក់ពាក្យចូលរួមប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ ក្នុងវគ្គ Judge Audition មាស នីតា បានលើកយកបទចម្រៀង «ខ្លាចឃ្លាត» មកធ្វើការបកស្រាយ រហូតធ្វើឲ្យគណៈកម្មការទាំង ៤ រូបមានការភ្ញាក់ផ្អើល និងសរសើរពេញៗមាត់ ដោយអាចឲ្យរូបនាងឆ្លងទៅកាន់វគ្គបន្តទៀតបានផងដែរ ។ ជាការពិតណាស់ ការប្រកួតចម្រៀង Cambodian Idol រដូវកាលទី ៤ បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី ៥ ហើយ ដែលកាន់តែខិតជិតដល់វគ្គផ្តាច់ព្រ័តហើយ ហើយក៏នៅសល់ត្រឹមតែបេក្ខភាព ៦ នាក់ទៀតប៉ុណ្ណោះ អ្វីដែលពិសេសធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងគឺ ក្នុងចំណោមបេក្ខភាព ៦ នាក់នេះ មានតែបេក្ខនារីម្នាក់គត់ ។ ថ្វីដ្បិតមាន ស្រីតែម្នាក់គត់ តែបេក្ខនារី មាស នីតា នៅតែជំនះរខិតខំប្រឹងតស៊ូអស់ពីលទ្ធភាព ដើម្បីប្រកួតប្រជែងជាមួយនឹងបេក្ខជនខ្លាំងៗ ដែលមានប្រជាប្រិយភាពខ្លាំងបានដែរ ហើយបេក្ខនារីរូបនេះ នៅតែអាចរក្សាបានតំណែងជាបេក្ខភាពដល់វគ្គ Semi Final បានថែមទៀត ។ មិនត្រឹមតែមានសមត្ថភាពខាងច្រៀងនោះទេ រូបនាងក៏ត្រូវបានមហាជន សរសើរពីរូបសម្រស់របស់នាងថា ពិតជាស្រស់ស្អាតហើយថែមទាំងញញឹមស្រស់ គួរឲ្យទាក់ទាញខ្លាំងថែមទៀត មុខមានប្រជាប្រិយភាពខ្លាំងមែនទែន ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Read Moreផ្ទុះការវែកញែក! បន្ទាប់ពីបេក្ខជន ស៊ឹម ច័ន្ទពន្លឺ បកស្រាយបទចម្រៀង «របាំចងស្នេហ៍» ចប់ភ្លាម ស្រាប់តែ គណៈកម្មការ ឱក សុគន្ធកញ្ញា បង្ហើបប្រាប់ថា “ខ្ញុំអត់ដឹងជាឱកាសចុងក្រោយឬក៏ជាឱកាសបន្តទៀតទេ.(មានវីដេអូ)
ជាការពិតណាស់ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ កំពុងក្លាយជាកម្មវិធីដ៏ពេញនិយម សម្រាប់បងប្អូនមហាជនខ្មែរជាច្រើនដែលនិយមទស្សនាផ្ទាល់ និងទស្សនាតាមរយៈនៅលើបណ្តាញសង្គមជាដើម ។ តួយ៉ាង កាលពីរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Live Show សប្តាហ៍ទី ៥ ហើយ ហើយក៏បានរកឃើញបេក្ខភាព ដែលអាចឆ្ពោះដំណើរទៅវគ្គបន្តទៅមុខទៀត ។ កាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវគ្គ Live Show សប្តាយ៍ទី ៥ នេះ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានឡើងលើឆាកប្រកួត ដោយបានលើកយកបទចម្រៀងមួយបទ «របាំងចងស្នេហ៍» ដែលបេក្ខជន ស៊ឹម ច័ន្ទពន្លឺ ចម្រៀងដោយមានទំនុកចិត្តខ្ពស់ ពីរោះផ្អែមស្រទន់ ធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្របេក្ខជនរូបនេះ បាននាំគ្នាស្រែហោពេញឆាកតែម្តងហើយ ។ បន្ទាប់ពី បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានបកស្រាយបទចម្រៀងចប់ភ្លាម ងាកទៅមើលគណៈកម្មការ អ្នកនាង អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញមតិយោបល់បែបនេះថា៖ “ឲ្យតែលឺសូរសំឡេងអ្នកគាំទ្រខ្ញុំបែកអារម្មណ៍ហ្ម៎ង ដោយសាររំភើបពេកចា៎ស ថ្ងៃនេះអ្នកគាំទ្រគាត់មកទស្សនាផ្ទាល់ច្រើន” ។ គណៈកម្មការ បានបន្តលើកឡើងទៀតថា៖ “ដូចខ្ញុំលើកឡើងខ្ញុំបាននិយាយថា នេះជារដូវកាលទី ៤ ដែលខ្ញុំបានចូលរួមជាគណៈកម្មការ ហើយខ្ញុំអត់ដឹងវាជាឱកាសចុងក្រោយឬក៏ជាឱកាសបន្តទៀតទេ អាចបើសិនជាឱកាសចុងក្រោយ ក៏ខ្ញុំមានអារម្មណ៍រំភើបរីករាយនូវស្នាមញញឹម អ្នកគាំទ្រគ្រប់គ្នាដោយបានចូលរួម ចឹងបើថាការស្រលាញ់របស់អ្នកទាំងអស់គ្នាធំមែនទែន ធំខ្លាំងដែលខ្ញុំ តែឥឡូវបងប្អូនផ្តោតអារម្មណ៍ទៅលើបេក្ខជនវិញចា៎ស ខ្ញុំក៏រំភើបចិត្តដូចគ្នា ដោយសារតែខ្ញុំបេក្ខជនទាំងអស់ ជាពិសេសក្នុងសប្តាហ៍ទី ៥ សម្រាប់បេក្ខជនទាំង ៩ រូប…
Read Moreថន លក្ខិណា ដាក់មួយឈុតនេះ ពណ៌ក្រហមស្រស់តែម្តងហើយ ស្រស់ស្អាតបែបក្រមុំស្រុកស្រែ រួចភ្ជាប់សារ Single ទៀត ជឿទេបងប្អូន
ជឿជាក់ថាហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ថន លក្ខិណា នោះ ដែលជាតារាសម្តែង និងជាពិធីការិនីដ៏មានឈ្មោះបោះសំឡេងយ៉ាងខ្លាំងលើវិថីសិល្បៈជាច្រើនឆ្នាំមកនេះ ។ សព្វថ្ងៃនេះ ថន លក្ខិណា ត្រូវបានគេមើលឃើញថា នាងកំពុងរស់នៅប្រើប្រាស់ជីវិតជាភាព នៅលីវរបស់នាងយ៉ាងសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម ដោយមិនទាន់ឃើញតម្រុយណាមួយ ទាក់ទិននឹងរឿងគូស្រករសោះឡើយ ។ ជាមួយនឹងសមត្ថភាព ទេពកោសល្យ ពោរពេញដោយបទពិសោធន៍ ទើបធ្វើឲ្យតារាស្រីរូបនេះ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ថែមទាំងទទួលបានការងារជាបន្តបន្ទាប់ផងដែរ ព្រមទាំងក្តោបតំណែង ជាពិធីការិនី Cambodian Idol រដូវកាលទី ៤ ទៀត ។ ម្យ៉ាងវិញទៀត ពិធីការិនីរូបស្រស់នេះ ក៏ត្រូវបានមហាជនជាច្រើន ជាពិសេសហ្វេនៗ បានកោតសរសើដល់នាងជាខ្លាំង រាល់ពេលនាងបានបង្ហាញខ្លួននៅលើបណ្តាញសង្គម ជាមួយនឹងការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត មិនថាបែបបុរាណ ឬទាន់សម័យនោះទេ ។ តួយ៉ាង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងវគ្គ Live Show សប្តាយ៍ទី ៥ មហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ពិធីការិនីរូបនេះ ដោយបានតុបតែងខ្លួន ក្នុងឈុតពណ៌ក្រហមឡើងស្រស់តែម្តងហើយ ពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំងណាស់ ។ ជាមួយគ្នានេះផងដែរ ថន លក្ខិណា ក៏បានភ្ជាប់សារយ៉ាងខ្លីថា៖ “ក្រមុំស្រុកស្រែសុភាពហើយ single ទៀត ជឿទេបងប្អូន?” ។ ងាកទៅមើលអ្នកគាំទ្ររបស់តារាស្រីរូបនេះវិញ ក៏បានចូលទៅ ខំមិន លើកឡើងម្នាក់មួយម៉ាតបែបនេះថា៖ “ស្រស់ស្អាតណាស់បង, ស្រស់ស្អាតខ្លាំងណាស់បងស្រី, សែនស្រលាញ់, Idol បោកថានៅ Single, មិនឲ្យចាញ់បេក្ខជនទេ ពិធីការិនី, ស្អាតហើយ សុភាពទៀត, មកម្ដងនេះបែបឃ្យូតបង, ក្រមុំ ស្រុកស្រែស្អាតម្លេះទេ,…
Read Moreឃើញរស់នៅលើគំនរទ្រព្យសោយសុខសោះ ស្រាប់តែ អាជី ចេញវីដេអូស្រែកទ្រហោយំក្នុងឡាន ព្រោះបញ្ហាសម្ពាធគ្រួសារ ថែមទាំងផ្ញើរជាពិសេសទៅកាន់អ្នកម្តាយ….(មានវីដេអូ)
ជឿជាក់ថាមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាស្គាល់ច្បាស់ហើយអ្នកលក់ឡេតាមរយៈអនឡាញដ៏ល្បីឈ្មោះទាំងបងទាំងប្អូននោះ គឺ អាជី និង អាម៉ី ដោយជោគជ័យទាំងវ័យក្មេង ដោយសារមុខរបរលក់ឡេ ធ្វើឲ្យអ្នកទាំងពីរក្លាយជា អ្នកមានវ័យក្មេងជិះឡានទំនើបៗ ផ្ទះនៅសល់ច្រើនល្វែងថែមទៀតផងដែរ ។ ធ្លាប់តែឃើញមានភាពរីករាយ សោយសុខរស់នៅលើគំនរទ្រព្យដែលខ្លួនខិតខំរកនាប៉ុន្មានឆ្នាំមកនេះ បែរជា អាជី ទ្រាំលែងបាននឹងទុក្ខព្រួយក្នុងជីវិត ក៏បានចេញមុខ Live ទ្រហោយំក្នុងឡានខ្លាំងៗម្នាក់ឯង ដោយបានលើកឡើងថា ជីវិតវាពិបាកទ្រាំពេគ ខ្លាចតែអស់ពេលនឹងនិយាយចេញ ជាពិសេសផ្ញើរជូនអ្នកម្តាយខ្លួនថែមទៀតផងដែរ ។ ចំណែកឯ នាពេលថ្មីៗមកនេះ អាជី បានធ្វើការ Live ដោយបានបញ្ជាក់ថា៖ “ព្រោះខ្ញុំឆ្អែតចិត្តនឹងរឿងគ្រប់យ៉ាង ខ្ញុំឈឺចាប់ ខ្ញុំហត់នឿយនឹងរស់ វីដេអូនេះខ្ញុំ Live លើកចុងក្រោយ ខ្ញុំផ្ញើរទៅម៉ាក់ខ្ញុំជាពិសេស ខ្ញុំរស់នៅគឺពិបាក ខ្ញុំលាក់អារម្មណ៍ខ្លួនឯង ខ្ញុំអត់ចង់ដឹងឲ្យអ្នកណាគេដឹងថាខ្ញុំកើតទុក្ខ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែបាក់ទឹកចិត្ត ខ្ញុំកាន់តែសេដ ឲ្យខ្ញុំរស់នៅរបៀបម៉េច គ្រួសារមិនចុះសម្រុងគ្នា ងាកទៅប្តីផ្សេង ម៉ែផ្សេង គ្រួសារផ្សេងទាំងអស់ ខ្ញុំឈឺចាប់ណាស់ ហេតុអ្វីជីវិតខ្ញុំពិបាកយ៉ាងនេះ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Read Moreភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញ ឌី សូនីតា ទម្លាយសារនិយាយរៀបរាប់រឿងក្នុងចិត្តបែបនេះថា…
ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ឌី សូនីតា នោះ ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុកនាបច្ចុប្បន្ននេះ ជាពិសេសលើកូនស្រីបណ្តូលចិត្តរបស់នាង ពិតជាគួរឲ្យខ្នាញ់ខ្លាំងតែម្តងហើយ ។ ឌី សូនីតា មិនត្រឹមតែមើលថែកូនស្រីរបស់ខ្លួនបានយ៉ាងល្អនោះទេ រូបនាងក៏ត្រូវគេដឹងថា ជាកូនស្រីសែនល្អ និងកត្តញ្ញូម្នាក់ ក្នុងគ្រួសារផងដែរ ដោយរូបនាង ក្លាយជាមេគ្រួសារតាំងពីអាយុ ១០ ឆ្នាំផ្លាយឯណោះ ដែលសព្វថ្ងៃនេះ នាង មានផ្ទះវីឡាធំស្កឹមស្កៃ ឡាន Jeep ជិះរាល់ថ្ងៃ ព្រមទាំងមានសម្អាងការផ្ទាល់ខ្លួនទៀតផងដែរ ។ ចំណែកឯ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើបណ្តាញសង្គមរបស់ ឌី សូនីតា បានបង្ហោះសារមួយ ដែលរៀបរាប់ប្រាប់អ្នកម្តាយហាក់ចង់បង្ហាញពីទុក្ខសោកក្នុងចិត្តកំពុងមានបញ្ហាទទួលរងរឿងអយុត្តិធម៌ក្នុងជីវិតស្នេហារបស់នាង ។ ក្នុងសាររបស់ ឌី សូនីតា មិនបានបញ្ជាក់ឲ្យដឹងច្បាស់ថាមានបញ្ហាអ្វីកើតឡើងចំពោះជីវិតស្នេហារបស់អ្នកនាងនោះទេ ដោយគ្រាន់តែលើកឡើងយ៉ាងដូច្នេះថា៖ “ម៉ែហា…. ក្រែងម៉ែផ្តាំកូនថាពារំងាប់ដោយការមិនចងពាមែនទេម៉ែ??? ចុះហេតុអី!!!…យើងមិនដែលទៅចងពារគេទេ តែគេមកចងពារយើងស្ទើគ្រប់រឿងអញ្ចឹង???? កូនត្រូវទទួលយកវាទាំងអយុត្តិធម៍បែបនេះរហូតទៅមែនទេម៉ែ កូនចុកក្នុងទ្រូងណាស់ នេះរឺលទ្ធផលដែលកូនទទួលបានពីអ្វីដែលកូនបានលះបង់?” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreសុខៗ សុខ សោម៉ាវត្តី ដាក់ប៉ុន្មានសន្លឹក ជាមួយកូនស្រីដាក់មុខជិតគ្នា មើលសឹងតែច្រឡំដូចបងប្អូន
ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ សុខ សោម៉ាវត្តី នោះ ដែលជាតារាសម្តែងស្រី និងជាពិធីការិនីមួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅលើវិថីសិល្បៈ ដែលទទួលបានការស្រលាញ់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជាច្រើន ។ ដ្បិតថា សុខ សោម៉ាវត្តី មានកូនស្រីម្នាក់ហើយក្តី តែទេពកោសល្យខាងសម្តែងខ្សែភាពយន្ត ក៏ដូចជាពិធីការិនី នៅតែខ្លាំងដូចមុនអ៊ីចឹង បើនិយាយពីសម្រស់វិញ គឺថាមិនមានប្រែប្រួលអីបន្តិចសោះឡើយ ពោលគឺរូបនាងនៅតែរក្សាភាពក្មេងជាងវ័យ មិនខុសពីពេលកន្លងមកឡើយ ។ ទោះបីជា សុខ សោម៉ាវត្តី មមាញឹកការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃ នាំកូនស្រីទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ផ្តល់ភាពកក់ក្តៅដល់កូនស្រីបណ្តូលចិត្តរបស់នាងផងដែរ ។ ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលរូបឆោមកូនស្រីរបស់អ្នកនាងវិញ គឺថាកាន់តែធំពេញរូបពេញរាងលូតលាសធំឡើយហើយ មើលទៅពិតជាស្រស់ស្អាតមិនចាញ់ម៉ាក់គេប៉ុន្មានឡើយ ពោលគឺស្រស់ស្អាតតាំងពីតូចតែម្តង ។ ចំណែកឯ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗសឹងមិនជឿនឹងភ្នែកសោះឡើយ ក្រោយពីបានឃើញ សុខ សោម៉ាវត្តី បានបង្ហោះរូបភាព ២ ៣ សន្លឹកជាមួយនឹងកូនស្រីដាក់មុខជិតគ្នា គឺថាអ្នកទាំងពីរ ពិតជាមានមុខមាត់ដូចគ្នាខ្លាំងណាស់ មើលមួយភ្លែតស្មានតែភ្លោះទៀតផងដែរ ។ ជាមួយគ្នានេះផងដែរ តារាស្រីស្រស់រូបនេះ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “នៅពីក្រោយរូបត្រឹមត្រូវមួយសន្លឹកមុនគេហ្នឹង គឺមានម្ចាស់កម្មពារនៅលើភ្លៅទេចា៎ គិតយ៉ាងម៉េចធំប៉ុនម៉ែហើយនៅទារអង្គុយលើភ្លៅទៀត ធ្វើខ្លួនមើលតែខ្លួនឯងហ្នឹងនៅ babe” ។ ទន្ទឹមនឹងនេះផងដេរ សុខ សោម៉ាវត្តី ក៏ត្រូវបានមហាជន ជាពិសេសហ្វេនៗសរសើរមិនដាច់ពីមាត់ឡើយ ពីភាពរឹងមាំរបស់នាង តស៊ូមើលថែកូនស្រីតែម្នាក់ឯងបានធំធាត់ និងមានសម្រស់ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreញាក់ណាស់! ចាន់ ស្រីខួច ដាក់ប៉ុន្មានសន្លឹក ជាមួយស្ទាយ៍កាច់រាង ពិតជាស្រស់ស្អាតខ្លាំង មានភាពទាក់ទាញណាស់
ជឿជាក់ថាប្រិយមិត្តជាច្រើន នៅចាំបានមិនទាន់ភ្លេចនោះទេ កុមារី ចាន់ ស្រីខួច នោះ ដែលជាអតីតបេក្ខភាពម្នាក់ដែលបានចូលរួមប្រឡងក្នុងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ។ ទោះបីជា ចាន់ ស្រីខួច មិនទទួលបានជោគជ័យជាមួយនឹងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនេះក៏ដោយ ប៉ុន្តែរូបនាងពិតជាទទួលបានការស្រលាញ់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនមិនចេះតិចនាក់នោះទេ ។ ខណៈបានបញ្ជាប់ការប្រឡងចម្រៀងហើយ នាប៉ុន្មានឆ្នាំមកនេះ មហាជនបានសង្កេតឃើញថា ចាន់ ស្រីខួច ក៏មានទីផ្សារខាងសិល្បៈ ខ្លាំងគួរឲ្យកត់សម្គាល់ខ្លាំងណាស់ ដែលលេចមុខលើឆាកប្រគុំតន្រ្តី និងការងារសិល្បៈផ្សេងៗជាហូរហែផងដែរ ។ គួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ ខណៈឈានចូលវ័យដល់ ១៧ ឆ្នាំ ចាន់ ស្រីខួច តែងតែទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយនឹងការប្រែប្រួលរូបរាងរបស់នាង ដែលជាតារាស្រីវ័យក្មេង កាន់តែធំពេញរូបពេញរាងមានរូបសម្រស់កាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។ ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ នេះ គេបានឃើញ ចាន់ ស្រីខួច បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួន គឺថារូបនាងពិតជាស្រស់ស្អាតខ្លាំង ហើយចំណុចដែលគួរឲ្យទាក់ទាញខ្លាំងនោះ គឺការលេងស្ទាយ៍កាច់រាងតែម្តង ដែលធ្វើឲ្យទស្សនិកជនជាច្រើនបានឃើញ គឺថាញាក់ភ្នែក និងសម្រស់តារាចម្រៀងស្រីវ័យក្មេងរូបនេះជាខ្លាំង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreពិតអត់? ពេជ្រ សោភា បង្ហាញរូបភាពស្និទ្ធស្នាល ជាមួយ រតនៈ ពិសិទ្ធ ព្រមទាំងភ្ជាប់សារលើកឡើងប្រាប់ឲ្យដឹងទៀតថា…
ពេជ្រ សោភា គឺជាតារាចម្រៀងស្រីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងលើវិថីសិល្បៈចម្រៀងជាច្រើនឆ្នាំណាស់មកហើយ រាល់បទចម្រៀងរបស់នាង សុទ្ធសឹងតែដក់ជាប់ក្នុងអារម្មណ៍មិត្តអ្នកស្ដាប់មិនចេះតិចនាក់នោះទេ ។ បច្ចុប្បន្ននេះ ពេជ្រ សោភា មានវ័យ ៣៨ ឆ្នាំហើយ តែបើងាកទៅមើលសម្រស់របស់តារាស្រីរូបនេះ នៅតែមានភាពស្រស់ស្អាត អមជាមួយរូបសម្រស់ឡើងខ្ញង់ ចេញរាងឡើងស្រឡូន ដូចអ្នកបង្ហាញម៉ូដអាជីពអ៊ីចឹង ។ មួយវិញទៀត តារាចម្រៀងស្រីរូបនេះ ក៏តែងតែបំផុសគំនិតល្អ នៅលើបណ្តាញសង្គម ជាពិសេសគឺការ ការពារល្ខោនខោលរបស់ខ្មែរយើងតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើន ជាពិសេសហ្វេនៗ ក៏មានការស្ងប់ស្ងែងជាខ្លាំង ទៅលើសមត្ថភាព ច្រៀង ការតាក់តែងនិពន្ធ ពិសេសគឺការួមបញ្ជូលល្ខោនខោលចូលទៅក្នុងបទចម្រៀងតែម្តង ។ អាចនិយាយបានថា ពេជ្រ សោភា គឺជាសិល្បការិនីមួយរូប ដែលចូលចិត្តចែករំលែក រឿងល្អៗ ការស្រលាញ់ ចំពោះខ្លយនទៅកាន់ក្មេងៗ ក៏ដូចជាមនុស្សជុំវិញខ្លួនផងដែរ ។ ផ្ទុយទៅវិញ ពេជ្រ សោភា ហាក់បីដូចជាតារាស្រីមួយដែលជួបរឿងអភ័ព្វស្នេហ៍ទៅវិញ ព្រោះដូចដែលហ្វេនៗជាច្រើនបានដឹងរួចមកហើយថា សោភា បានបរាជ័យក្នុងរឿងស្នេហាដល់ទៅពីរលើកទៅហើយ មានទាំងអ្នកក្រៅសិល្បៈ និងក្នុងរង្វង់សិល្បៈក៏មានដែរ ។ ដោយឡែក ខណៈបណ្តោយបេះដូងឲ្យនៅម្នាក់ឯងអស់មួយរយៈធំ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ នេះ គេបានឃើញ តារាចម្រៀងស្រីស្រស់រូបនេះ បានចេញមុខមកបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយលោក រតនៈ ពិសិទ្ធ អមដោយ Caption ថា៖ “ត្រឹមស្គាល់គ្នាជាយូរមកហើយ បើចង់បានចម្លើយត្រូវទៅជួបគ្រួសារខ្ញុំសិន នឹងទៅសុំខ្ញុំពីលោកពុករបស់ខ្ញុំចិត្តដែលធ្លាប់ឈឺបងនឹងបានជា នៅកន្លែងនេះមានក្តីស្រលាញ់ (ពួកយើងជាបងប្អូន)” ។ ងាកទៅមើលអ្នកគាំទ្រឯណោះវិញ គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ស្ទុះវឹងចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ជូនពរដល់ Idol ឆាប់ដល់គូរព្រង,…
Read More