អ្នកឧកញ៉ា​ ឡេង ណាវ៉ាត់ត្រា លើកដៃសំពះសូមទោសមិនអាចលក់អង្ករដល់សប្បុរសជនបាន ព្រោះរឿងនេះ…

កាលពីពេលថ្មីៗនេះ មហាជនបានចូលរួមអរគុណ និង កោតសរសើរនូវទឹកចិត្តចូលរួមជួយដល់សង្គមរបស់អ្នកឧញ៉ា ឡេង ណាវ៉ាត់ត្រា ដោយលោកបានសម្រួលតម្លៃអង្ករក្នុងការកាត់បន្ថយប្រាក់សម្រាប់ការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលបិទខ្ទប់ ទប់ស្កាត់កូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះហើយ ក៏មានការចូលរួមបញ្ជាទិញពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសនោះគឺសប្បុរសជនជាច្រើន ដែលលោកត្រូវការដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាតដូចគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយចំនួនអង្ករមានកំណត់ តម្រូវលក់ជូនតែប្រជាជនតាមគ្រួសារដែលកំពុងមានភាពលំបាក អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានត្រឹមសុំអភ័យទោសដែលមិនអាចសម្រួលដល់ការងារសប្បុរសធម៌នោះបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា បានរៀបរាប់ថា «ខ្ញុំសុំសំពះអភ័យទោស ទៅដល់ពុកម៉ែបងប្អូនក្នុងការបញ្ជាទិញអង្ករចំនួនច្រើន ដើម្បីធ្វើការងារមនុស្សធម៌ផ្សេងៗ ក្រុមការងារមិនអាចលក់ជូនបានទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារមានការលំបាកណាស់ ! មកដល់ពេលនេះ យើងបានបង្កើតការដឹកជញ្ជូនចំនួនឃ្លាំង ៤ គោលដៅទៅហើយ ។ យើងខ្ញុំអាចលក់បានតែប្រជាជនតាមគ្រួសារយកទៅហូបជាក់ស្ដែង ដែលមានកាខ្វះខាតប៉ុណ្ណោះ ព្រោះក្រុមកាងារអាចដឹកចេញមួយថ្ងៃបានត្រឹមតែ ១០០ ទៅ ២០០ តោនទេ គឺមមាញឹកពេកទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលិកយើងប្រថុយ និង ធ្វើការដោយប្រយ័ត្នប្រយែងបំផុតក្នុងការការពារសុវត្ថិភាពនៃជំងឺឆ្លង ។ ខ្ញុំបាទដឹងថាបងៗ និង ក្រុមការងារគ្រប់ជាន់ថ្នាក់ប្រហែលជាអន់ចិត្តនឹងខ្ញុំហើយឱ្យខ្ញុំសុំទោសផង» ៕

Related posts

Leave a Comment