ផ្ទុះកូវីដ-១៩ដល់-កពេក ពេលនេះ យកវត្តមួយធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺ ហើយនៅ….

ប្រទេសថៃ ៖​​ ដោយសាតែស្ថានភាពកូវីដ-១៩ នៅប្រទេសថៃកំពុងតែរីករាលដាលខ្លាំង ទើបត្រូវការមន្ទីរពេទ្យច្រើនដើម្បីដាក់ព្យាបាលអ្នកជំងឺ ។ អ្នកជំងឺដែលមានជំងឺប្រចាំកាយ មនុស្សចាស់ អ្នកឈឺធ្ងន់ និង ក្មេង អាចប្រឈមមុខនឹងគ្រោះថ្នាក់ ទើបតម្រូវឱ្យពួកគេព្យាបាលនៅតាមមន្ទីរពេទ្យដែលមានឧបករណ៍គ្រប់គ្រាន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នកជំងឺមិនមានបញ្ចេញអាការ ឬ មិនសូវធ្ងន់ធ្ងរ ខាងមន្ទីរពេទ្យតម្រូវឱ្យសម្រាកព្យាបាលនៅតាមសណ្ឋាគារ និង មន្ទីរពេទ្យដែលរដ្ឋរៀបចំទុកឱ្យ ហើយភាគច្រើននៃអ្នកជំងឺគឺមិនសូវធ្ងន់ និង មិនបញ្ចេញអាការទើបត្រូវការកន្លែងបន្ថែមទៀតដើម្បីដាក់អ្នកជំងឺទាំងនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុនេះបណ្ដាខេត្តនានាបានរៀបចំដូចជាសាលប្រជុំ ពហុកីឡដ្ឋាន អាគារ សណ្ឋាគារ និង កន្លែងផ្សេងៗទៀតដើម្បីធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺដែលមិនធ្ងន់ធ្ងរ ប៉ុន្តែនៅលើកោះ Pha Ngan ខេត្ត Surat Thani ប្រទេសថៃដែលជាកោះតូចមួយ នៅជិតកោះ Samui ហើយចាប់ផ្ដើមមានអ្នកជំងឺកូវីដ-១៩ ជាច្រើននាក់នឹងកំពុងខ្វះខាតមន្ទីរពេទ្យ ទើបចៅអធិការវត្ត Amphawan សម្រេចចិត្តផ្លាស់ប្ដូរវត្តទៅជាមន្ទីរពេទ្យដើម្បីដាក់អ្នកជំងឺ ៕

Related posts

Leave a Comment