ដំណឹងល្អ ! ស្អែកនេះ ក្រសួងពាណិជ្ជកម្ម បញ្ចេញរថយន្តដឹកស្បៀង ចល័តលក់ជូនបងប្អូនតម្លៃក្រោមទីផ្សារនៅដំបនមួយចំនួនដូចជា….

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ស្អែកនេះ ក្រសួងពាណិជ្ជកម្ម បានត្រៀមបញ្ចេញរថយន្តដឹកស្បៀង ទៅចល័តលក់នៅក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម) ទាំង៧កន្លែង ក្នុងខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដើម្បីលក់ជូនប្រជាពលរដ្ឋ ក្នុងតម្លៃទាបជាងទីផ្សារ ដោយស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំបន្ថែមឲ្យក្រុមហ៊ុន Green Trade ជំរុញធ្វើសកម្មភាពឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីចូលរួមដោះស្រាយការលំបាករបស់ប្រជាជន ដែលកំពុងអនុវត្តវិធានការបិទខ្ទប់ នៅតាមតំបន់ក្រហម ក្នុងខណ្ឌទាំង៣ នៃភូមិសាស្រ្តរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «ព្រឹកស្អែកនេះ រថយន្តចល័តទាំង៥គ្រឿង របស់ក្រសួងពាណិជ្ជកម្ម រួមជាមួយរថយន្តចល័តមួយចំនួនទៀត របស់សាលារាជធានីភ្នំពេញ នឹងចេញទៅចល័តលក់តាមទីតាំង ទាំង៧កន្លែង នៃតំបន់ក្រហម ក្នុងខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានឲ្យដឹងថា ការលក់ជូនប្រជាជនក្នុងតំបន់ទាំងនោះ នឹងត្រូវរៀបចំដោយមានកិច្ចសហការ ពីអាជ្ញាធរដែនដី តាមរយៈការឈប់រថយន្តនៅត្រឹមមុខរនាំង នៃការបិទខ្ទប់ ហើយទទួលការបញ្ជាទិញតាមទូរស័ព្ទ និងតាមរយៈកិច្ចសហការរបស់អាជ្ញាធរ រួចហើយ ត្រីចក្រយានយន្ត ឬទោចក្រយានយន្ត ដែលជួយសំរួលដោយ អាជ្ញាធររាជធានី នឹងដឹកទំនិញដែលទទួលការបញ្ជាទិញទាំងនោះ ទៅដាក់ដល់មុខទ្វារផ្ទះ របស់អ្នកបញ្ជាទិញតែម្តង ដោយមិនឲ្យមានការចេញមកទិញដោយផ្ទាល់ រហេតរហូត ដែលខុសនឹងបទបញ្ជានៃការបិទខ្ទប់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ទំនិញដែលនឹងដាក់លក់ជូននៅថ្ងៃស្អែក តាមតម្លៃទាបជាងថ្លៃទីផ្សារ រួមមាន៖ អង្ករ, មី, ទឹកសុទ្ធ, ត្រីខកំប៉ុង, ទឹកត្រី ទឹកស៊ីអីវ។ ហើយក្រសួងពាណិជ្ជកម្ម កំពុងរៀបចំបញ្ចូលទំនិញ ចាំបាច់បន្ថែមទៀត សំរាប់ឆ្លើយតបនឹងសេចក្តីត្រូវការ របស់ប្រជាជនក្នុងគ្រាលំបាកនេះ ដូចជាត្រីងៀត, ត្រីឆ្អើ, ឆៃប៉ូវ និងអាហារយុទ្ធសាស្រ្តផ្សេងទៀត ដែលអាចរក្សាសំរាប់ប្រើប្រាស់បានយូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោកបានឲ្យដឹងថា ក្រសួងនឹងបន្តពិនិត្យតាមដានស្ថិរភាព ប្រភពផ្គត់ផ្គង់ និង ទប់ស្កាត់ការតម្លើងថ្លៃទំនិញ ដែលអនុវត្តជាប់ជាប្រចាំតាមទីផ្សារ និងកន្លែងលក់ដូរផ្សេងៗ ដែលកិច្ចការនេះ អនុវត្តដោយក្រុមការងារពិនិត្យ តាមដានប្រភពផ្គត់ផ្គង់ ទប់ស្កាត់ការឡើងថ្លៃទំនិញ, មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប និង មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងខេត្តកណ្តាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ទៀតថា ការងារនេះ ក៏ត្រូវបានអនុវត្តដើម្បីឆ្លើយតបភ្លាមៗផងដែរ ទៅនឹងសំនួរព្រមទាំងសំណូមពរ របស់ប្រជាជនដែលបានផ្តល់មក តាមរយៈតេលេក្រាមរបស់ក្រុមការងារ ឆ្លើយតបនឹងសំនួរទាក់ទងវិធានការបិទខ្ទប់ ដែលមានតំណាងក្រសួងពាណិជ្ជកម្ម ជាសមាជិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា តាមរយៈសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិត ដើម្បីរឹតបណ្តឹងការអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្របសម្រួល ជាបន្ទាន់ ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដែលចាត់ទុកជា «តំបន់ក្រហម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្រប សម្រួលជាបន្ទាន់ ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ ក្រហម ដោយអនុវត្តសេវាលក់ តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមលក់ អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួល ដល់ប្រជាពលរដ្ឋ ដោយកំណត់ ក្នុងមួយគ្រួសារ ទិញបានអង្ករមួយបាវ និងមីមួយកេស។

រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន២៩៧បាវ, មីជាតិ ចំនួន១៩៧៥កេស, ទឹកត្រី ១៣៦យួរ និងទឹកស៉ីអ៉ីវ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតម្លៃទាបជាងទីផ្សារ៕
ប្រភព៖freshnew

Related posts

Leave a Comment