រំភើបជំនួស ! កូវីដ១៩ កំពុងរាតត្បាត លោកតា ធាក់សុីក្លូ ដាច់បាយ រកចំណូលមិនបាន ស្រាប់តែបានជួប…

ជារឿងមួយ ដែលគួរឱ្យសរសើរ និងមានក្ដីរំភើបខ្លាំង ខណៈពេលពលរដ្ឋខ្មែរបានស្រុះដៃគ្នា ជួយលោកតាស៊ីក្លូ ដែលកំពុងជួបការលំបាក ក្នុងស្ថានភាពទីក្រុងត្រូវបានបិទខ្ទប់ ដែលគណនីហ្វេសបុកលោក Iv Samnang បានបង្ហាញឱ្យដឹងថា សប្បុរសជនបានចូលរួមជួយក្រុមលោកតាស៊ីក្លូចំនួន១០៦នាក់ បានរហូតដល់១៥០ដុល្លារនៅក្នុងម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានបង្ហាញអារម្មណ៍រំភើបរកអ្វីប្រៀបពុំបាន ដោយបានរៀបរាប់លើសាររបស់ខ្លួនថា « យើងខ្ញុំពិតជារំភើបរកអ្វីប្រៀបពុំបានដោយសារទឹកចិត្តអាណិតស្រឡាញ់ក្រុមលោកតាស៊ីក្លូ មានបងប្អូនដែលជាសប្បុរសជនបានចូលរួមជួយក្រុមលោកតាស៊ីក្លូ តាមរយៈខ្ញុំបាទផ្ទាល់ និងតាមរយៈបងប្អូនផ្សេងៗទៀត ដែលកំពុងតែសកម្មក្នុងការជួយលោកតាស៊ីក្លូក្នុងស្ថានភាពដ៏លំបាកនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានបន្ដថា ថវិកាទាំងអស់នេះ សុទ្ធតែជាថវិការបស់បងប្អូនសប្បុរសជនដែលបានផ្តល់ជូនក្រុមលោកតាស៊ីក្លូ។ ចំណែកឯ យើងខ្ញុំមិនបានជួយអ្វីដល់លោកតាឡើយ ក្រៅពីជួយផ្តល់ថវិកាជូនក្រុមលោកតាស៊ីក្លូជំនួសបងប្អូនសប្បុរសជន ហើយក្រុមការងារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជួយសម្រួលជីវភាពក្រុមលោកតាស៊ីក្លូ និងសូមអរគុណ ក៏ដូចជាស្ងប់ស្ងែងដល់បងប្អូនផ្សេងៗជាច្រើនក្រុមទៀត ដែលកំពុងតែសស្រាក់សស្រាំជួយដល់ក្រុមលោកតាស៊ីក្លក្នុងស្ថានភាពបិទខ្ទប់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នេះគឺទឹកចិត្តដ៏ប្រពៃមួយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ហើយនេះក៏ជាការសម្ដែងនូវក្ដីព្រួយបារម្ភដល់លោកតាស៊ីក្លូ ដែលកំពុងរងផលប៉ះពាល់ និងជួបឧបសគ្គក្នុងស្ថានភាពមួយនេះ៕

Related posts

Leave a Comment