រន្ធត់ណាស់! រថយន្តមួយគ្រឿងបើកចុះចំណោទដាច់ហ្រ្វាំងធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្សជាច្រើននាក់…

ខេត្តកោះកុង៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅចំនុចផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦១-៦២ អន្ទង់អាំងធំស្ថិតក្នុងភូមិជីមាល,ឃុំអណ្តូងទឹក,ស្រុកបូទុមសាគរ,ខេត្តកោះកុង បានបណ្តាលឲ្យមនុស្សរ.ងរបួ.សធ្ងន់៣នាក់ និងរបួ.សស្រាល១នាក់ និងបាត់ខ្លួន១នាក់ ពេលនេះកម្លាំងសមត្ថកិច្ចខេត្តកោះកុងកំពុងរុករក ចំណែកឯជនរ.ង.គ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពអណ្តូងទឹក។

ហេតុការណ៍ខាងលើនេះបង្កឡើងដោយ រថយន្ត RHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A-1067 បើកបរដោយឈ្មោះ ខ្លា ភេទប្រុស អាយុ២៤ឆ្នាំ ក្នុងទិសដៅពីភ្នំពេញមកកោះកុង ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។ មូលហេតុ៖ រថយន្តដាច់ហ្វ្រាំងត្រង់ចំនុចចុះចំណោទ៕

Related posts

Leave a Comment