ស្អាត និងស្រស់សង្ហាម្ល៉េះ ! អីយ៉ា ស្ងាត់ៗ សុបញ្ញា និង សុជាតា ដាក់មួយបទនេះ ពីរោះប្លែក អមដោយ កាយវិកា ររស់រវើកទៀត ពិសេសហ្វេនៗ សរសើរ អ្នកទំាងពីរថា… (មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរ ថា ចាន់ សុបញ្ញា គឺជា ម្ចាស់ជ័យលាភី ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិកជន ហើយក៏បានធ្វើឲ្យបញ្ញារំភើបចិត្តឡើងស្រក់ទឹកភ្នែក ព្រោះសម្រេចក្តីប្រាថ្នារបស់ខ្លួន។

ចំណែក អតីតបេក្ខនារីម្នាក់ ទៀត ឈ្មោះ សុខ សុជាតា ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀង កុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ក្នុងខែកក្កដា ឆ្នាំ ២០១៧។ កាលនោះ សុជាតា មានអាយុត្រឹម ១២ឆ្នាំ តែប៉ុណ្ណោះ។

លើកនេះពួកគេទំាងពីរ បានប៉ះគ្នា ក្នុងបទចម្រៀងមួយបទ ក្រោមចំណងជើងថា “ឆ្នាំថ្មីអ្វីៗក៏ល្អ” ដែលជាការ និពន្ធទំនុកច្រៀង, Melody,
និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ THO MEET។

ស្តាប់ចប់ភ្លាម ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរយ៉ាងខ្លាំងចំពោះទឹកដមសំនៀងរបស់អ្នកទំាងពីរ ពិតជាស៊ីគ្នាល្អណាស់ អមដោយកាយវិការរស់រវើក មើលហើយ មើលទៀត មិនចេញធុញទ្រាន់។

ហ្វេនៗខ្លះទៀត បានចូល comment ថា ​៖ ស្ដាប់បទនេះព្រឹកឡើង អារម្មណ៍ស្រស់ស្រាយហ្មង, ប្អូនប្រុស ធ្វើកាយវិការដូច លោក ព្រាប សុវត្ថិ ណាស់, ឡូយៗ កប់ស៊េរីហ្មងប្អូនទាំងពីរ, ចាន់​ សុបញ្ញា​ សង្ហាម្លេះ, សុជាតា ស្អាតណាស់, សម្លេង សុបញ្ញា ដូចមនុស្សធំ, ពីរោះណាស់។

តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ និងទស្សនា MV នេះទំាងអស់គ្នា ៖

Related posts

Leave a Comment