ត្រេកអរណាស់ ! ថ្ងៃនេះក្រុមគ្រូពេទ្យយើងព្យាបាល អ្នកជំងឺកូវីដ-១៩ បន្តជាសះស្បើយបន្ថែម ២៨៨ នាក់ទៀត…

នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជជាបានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ​ឆ្លងថ្មីចំនួន ៨៨០ នាក់ ដែលសុទ្ធសឹងតែស្ថិតនៅក្នុងសហគមន៍ទាំងអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ក៏មានអ្នកជំងឺចំនួន ២៨៨ នាក់ បានព្យាបាលជាសះស្បើយ ក៏ព្រោះតែការខិតខំមិនគិតយប់ថ្ងៃរបស់កងទ័ពអាវស ដោយក្នុងនោះអ្នកជំងឺជាសះស្បើយ ២៨៧ នាក់ ស្ថិតនៅក្នុងសហគមន៍ និង ១ នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ នេះមាន៖

– អ្នកឆ្លងសរុប= ១២៦៤១ នាក់

– អ្នកជាសះស្បើយ= ៤៩៨៦ នាក់

– អ្នកកំពុងព្យាបាល= ៨១១៩ នាក់

– អ្នកស្លាប់= ៩១ នាក់ ៕

Related posts

Leave a Comment