រំជួលចិត្ត! កូនប្រុស លុតជង្គង់ថ្វាយបង្គំជូនដំណើរឪពុកអាយុជិត ១០០ឆ្នាំ ឡើងឡានពេទ្យទៅព្យាបាលកូវីដ

ថ្មីៗនេះ វីរុសកូវីដ-១៩ បានវាយលុកយ៉ាងឆាប់រហ័ស នៅកម្ពុជាយើង ដែលមានអ្នកឆ្លងសរុបកើនឡើងដល់ខ្ទង់ម៉ឺន និង មានការរាលដាលបន្តបន្ទាប់នៅក្នុងសហគមន៍ ឥតថមថយឡើយ ដែលបណ្ដាលឱ្យមនុស្សចាស់ កុមារ មន្ត្រីរាជការ អ្នកលក់ដូរទាំងឡាយ ត្រូវបានរងគ្រោះដោយសារវីរុសកាចសាហាវនេះ ហើយឡើងឡានពេទ្យទៅព្យាបាលជាបន្តបន្ទាប់ ឃ្លាតចាកផ្ទះសម្បែងដ៏កក់ក្ដៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង តាមរយៈគណនីមួយឈ្មោះ Van Nak នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ នេះ បានបង្ហោះរូបភាពនៅក្នុងបណ្ដាញសង្គម ដែលបង្ហាញពីសកម្មភាពកូនប្រុសមានវ័យកណ្ដាលម្នាក់ បានលត់ជង្គង់សំពះឪពុករបស់ខ្លួន នៅចំពីមុខផ្ទះមួយខ្នងដែលហ៊ុមព័ទ្ធទៅដោយខ្សែហាមឃាត់ ខណៈដែលឪពុករបស់គាត់ ត្រូវឃ្លាតចាក់គេហដ្ឋាន ឡើងឡានពេទ្យទៅព្យាបាលជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈប្រភពព័ត៌មានបានឱ្យដឹងទៀតថា លោកតាដែលត្រូវក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ-១៩ និង ជាឪពុករបស់បុរសដែលលត់ជង្គង់នោះ គឺមានអាយុដល់ទៅ ៩២ ឆ្នាំហើយ ដែលបច្ចុប្បន្នលោកតាត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាល ចាកពីផ្ទះលោកតានៅព្រែកឯង ៕

Related posts

Leave a Comment