កាន់តែធ្ងន់ហើយ !! ក្នុងរយៈពេល ២៤ម៉ោង រុស្ស៊ីរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗ ចំនួន«២៨,០៨០ករណី» និងស្លាប់ ៤៨៨នាក់ទៀត

(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាល នៃប្រទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រុស្ស៊ីបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២៨,០៨០នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនសរុបនៅទូទាំងប្រទេស កើនដល់ ២,៦៥៣,៩២៨ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៤៨៨នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៤៦,៩៤១នាក់។ ចំណែកឯ អ្នកជាសះស្បើយវិញ មានចំនួនសរុប ២,១០៦,២៣៥នាក់៕

Related posts

Leave a Comment