ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យមន្រ្តីចរាចរណ៍ គ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ បង្កើនការរឹតបន្ដឹង ច្បាប់នៅពេលយប់ ដើម្បីកាត់បន្ថយ អត្រា គ្រោះ ថ្នា ក់ ចរាចរណ៏ អោយមកនូវចំនួនតិច។
ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាអោយ ធ្វើការពិនិត្យការរឹតបន្ដឹង អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឲ្យបានខ្លាំងក្លា បន្ថែមទៀត
ទៅលើអ្នកធ្វើចរាចរណ៍ នៅពេលយប់ដែល អ្នកបើកបរទាំងស្ថាន ភា ព ស្រ វឹ ង ដើម្បីធ្វើយ៉ាងណា ឲ្យគ្រោះថ្នា ក់ ចរាច រណ៍ ក្នុងរាជធានីភ្នំពេញ កាន់តែថយចុះ។
ឯកឧត្ដមនាយ ឧត្តមសេនីយ៍ បានបញ្ជាក់ថា ការរឹតបន្ដឹងច្បាប់ ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ពេលយប់នេះ បន្ទាប់ពីគ្រោះ ថ្នា ក់ ចរាចរណ៍ នៅពេលយប់ក្នុងរាជធានីភ្នំពេញ
ភាគច្រើនបង្កឡើយ ដោយអ្នកបើកបរ មានជាតិស្រ វឹ ង ដែលទាមទារឲ្យ ពង្រឹងការរឹតបន្តឹង នេះបន្ថែមទៀត ព្រោះបច្ចុប្បន្នមានអ្នក ស្លា ប់ ចន្លោះពី២នាក់ ទៅ៣នាក់ ក្នុងមួយយប់។
ឯកឧត្ដម ក៏បានទទួល ស្គាល់នូវការលំបាក និងភាពនឿយហត់ របស់កង កម្លាំងផងដែរ ព្រោះត្រូវអនុវត្តច្បាប់ចរាចរណ៍ផង និងត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នា ប់ ជូនប្រជា ពលរដ្ឋ ព្រមទាំងដំណើររបស់ថ្នាក់ដឹកនាំដែលត្រូវឆ្លងកាត់ គោលដៅរបស់ខ្លួនផង។
ជាមួយគ្នានោះដែរ ឯកឧត្ដមនាយ ឧត្តមសេនីយ៍ អគ្គស្នងការរង ក៏បានណែនាំក្រុមការងារ ប្រតិកម្មរហ័ស របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ត្រូវឆ្លើយតបឲ្យ បានរហ័ស ពាក់ព័ន្ធការងារចរាចរណ៍ ដែលបានបង្ហោះ និងចែកចាយ នៅលើបណ្ដាញសង្គម៕
ប្រភព៖ ក្រសួងព័ត៌មាន