សម្ដេចតេជោ ហ៊ុន សែន ប្រកាសច្បាស់ៗថា ពុំមានហេតុផលបន្តបិទរាជធានី-ខេត្តទៀតនោះទេក្រោយថ្ងៃទី៥ ឧសភា ប៉ុន្តែ…​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ បានបញ្ជាក់យ៉ាងច្បាស់ថា «ពុំមានហេតុផលត្រូវបន្តបិទទៀតទេ យើងនឹងបើក តែខេត្ត ឬ រាជធានី អាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះសម្ដេចបានលើកឡើងនូវមូលហេតុឱ្យបានដឹងថា ការបិទកន្លងមកគឺជាការបង្ខំចិត្ត ដើម្បីកាត់បន្ថយការឆ្លង និង ការស្លាប់ របស់ប្រជាជនកម្ពុជា ហើយសូមឱ្យពលរដ្ឋយោគយល់ដល់ការលំបាករួមរបស់ជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់ផងដែរថា សម្ដេចបញ្ជាក់បែបនេះ តាមរយៈការឆ្លើយតបខំមិនអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ នៅយប់ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ ជុំវិញវិធានការក្រោយថ្ងៃ ០៥ ឧសភា ដែលជាថ្ងៃបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ៕

Related posts

Leave a Comment