កាន់តែធ្ងន់ធ្ងរខ្លាំង! អ្នកស្លា.ប់នៅឥណ្ឌាម្សិលមិញ ហក់ឡើងជាង ៣ ពាន់នាក់ ឯរដ្ឋមួយចំនួនត្រូវបានបិទខ្ទប់បន្តបន្ទាប់..

នាថ្ងៃទី ២ ឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ ករណីស្លា .ប់ដោយកូវីដ-១៩ របស់ឥណ្ឌាបា​នស្ទុះឡើងរហូតដល់ ៣៦៨៩ ករណី ធ្វើឱ្យប្រទេសនេះបាន​បំបែកកំណត់ត្រាករណីស្លា .ប់ខ្ពស់ជាងគេត្រឹមរយៈពេលមួយថ្ងៃ គិតចាប់តាំងពីមានការរាតត្បាតមក ហើយបានរុញឱ្យករណីស្លា .ប់សរុបកើនដល់ ២១៥ ០០០ ករណី ឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក រដ្ឋផ្សេងៗចំនួន ១០ របស់ឥណ្ឌាត្រូវបានអាជ្ញាធរចេញវិធានការរឹតបន្តឹងជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាលសហព័ន្ធនៅមានភាពស្ទាក់ស្ទើរក្នុងការបិទប្រទេសទាំងមូល​ ដោយសារតែខ្លាចមានការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចដូចកាលពីការបិទប្រទេសនាឆ្នាំមុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Modi ត្រូវបានគេមានការខឹងសម្បា និង រិះគន់យ៉ាងចាស់ដៃ ដោយសារតែលោកបានបណ្តោយឱ្យមានប្រជាជនរាប់លាននាក់ បានប្រមូលផ្តុំជួបជុំគ្នាយ៉ាងកកកុញដើម្បីប្រារព្ធពីធីសាសនា ក្នុងខណៈកំពុងតែមានការចម្លង ដែលជាហេតុធ្វើឱ្យការរាតត្បាតកាន់តែធ្ងន់ធ្ងរពិបាកស្រោចស្រង់យ៉ាងដូចនេះ ៕

Related posts

Leave a Comment