មូលហេតុពលរដ្ឋនាំគ្នារារាំងមិនឱ្យបូជាសពស្ត្រីកើតកូវីដម្នាក់ ក្នុងវត្តមួយនៅកំពង់ឆ្នាំងដាច់ខាត…

នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ នេះ នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នារារាំងអាជ្ញាធរ មិនឱ្យយកសាកសពស្ត្រីម្នាក់ស្លា .ប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង យកមកបូជានៅក្នុងវត្ត ដែលពួកគាត់ជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនោះឡើយ ។

តាមរយៈប្រភពព័ត៌មាន បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការរារាំងនេះ គឺដោយសារតែពួកគាត់ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួកគាត់ ដែលតែងតែចេញ-ចូល មកធ្វើបុណ្យទានក្នុងវត្តនេះ និង ដោយសារតែខ្លាចជំងឺដ៏កា . ចសា . ហា . វមួយនេះ ឆ្លងចូលក្នុងសហគមន៍ ដោយគ្មានជម្រើសទើបពួកគាត់ធ្វើបែបនេះ ។

គួរឱ្យដឹងដែរថា សពស្ត្រីដែលបានស្លា . ប់មានឈ្មោះ សូ ហៀង អាយុ ៥៨ ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរនុក ឃុំត្រងិល ស្រុកកំពង់លែង បានស្លា . ប់ដោយមានវិជ្ជមានកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ក្រោយពីមានការតវ៉ា និង រារាំងពីប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ឆ្នាំង ក៏សម្រេចចិត្តយកសាកសពស្ត្រីខាងលើ ទៅបូជានៅកន្លែងផ្សេងវិញ ៕

Related posts

Leave a Comment