អស្ចារ្យណាស់! បុព្វបុរសខ្មែរយើងបុកគ្រឹះសាងប្រាសាទតាមតារាសាស្ត្រ​(Draco) ដែលតំណាងឲ្យផ្កាយ…

ពិតណាស់បុព្វបុរសខ្មែរបុកគ្រឹះសាងប្រាសាទតាមតារាសាស្ត្រ​(Draco)ភាពអស្ចារ្យនៃក្រុមប្រាសាទបុរាណខ្មែរ ទឹកដីអង្គរ។មិនមែនកសាងដោយផ្អែកតែទៅតាមជំនឿសាសនាប៉ុន្នោះទេ តែការកសាងមានលក្ខណៈវិទ្យាសាស្ត្រ តារាសាស្រ្ត នឹងភូមិសាស្រ្ត។

អ្នកស្រាវជ្រាវនៅតែមិនអាចរកចំលើយបាននៅឡើយថា បុព្វបុរសខ្មែរអាចកសាងក្រុមប្រាសាទទាំងឡាយ ដោយយកគំរូរូបរាងតាមក្រុមផ្កាយDraco(ផ្កាយនាគ)លើផ្ទៃដីធំល្វឹងល្វើយបានដោយរបៀបណា បើសម័យនោះគ្មានផ្កាយរណប គ្មានឧបករណ៍ចាប់នឹងកំណត់ទីតាំង(GPS)ដូចសម័យបច្ចុប្បន្នផងនោះ។

តើពួកគាត់អាចកំនត់ទីតាំងពីប្រាសាទមួយទៅប្រាសាទមួយទៀតយ៉ាងដូចម្តេចអោយបានរាងដូចក្រុមផ្កាយនាគចាប់ពីកន្ទុយ(ក្រុមប្រាសាទភ្នំគូលែន) ឆ្អឹងខ្នង(ក្រុមប្រាសាទបាយ័ន)និងក្បាលនាគ(ប្រាសាទអង្គរតូច)ដែលសំយុងក្បាលទៅរកទន្លេសាប។

ស្រាវជ្រាវ:អ្វីដែលអ្នកត្រូវដឹងអំពីស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាសាទអង្គរវត្ត តាមផ្កាយនាគ(Draco) មានន័យថាការសាងសង់ប្រាសាទនីមួយៗក្នុងទឹកដីខេត្តសៀមរាបគឺមាន វិស្វកម្ម+តារាសាស្ត្រ សាងសង់តាមដំណើរនៃផ្កាយDraco ដូចប្រាសាទពីរ៉ាមីតរបស់អេហ្សុីបនិងប្រាសាទម៉ាយ៉ានរបស់មិចសុីកូ និងប្រាសាទនៅទូទាំងពិភពលោកមួយចំនួនទៀត ដែលផ្សាភ្ជាប់សំណង់ប្រាសាទទៅនឹងអំនាចដ៏អស្ចារ្យនៃស្តេចនាគ។ជាការសន្និដ្ឋាន បុព្វបុរសខ្មែរមិនមែនសាងសង់ប្រាសាទតាមដែរការនឹកឃើញនោះទេ ពោលគឺត្រូវពឹងផ្អែកទៅលើក្រុមតារាវិទូ បាគូ​ ប្រើបង្គោលស្របនៃផែនដីស្របទាំងរយ:បណ្តោយនឹងរយ:ទទឹង នៃអក្ស័របស់ផែនដី។ តើមានអ្វីដែលយើងត្រូវដឹងបន្តទៀត?៕ ប្រភព៖ Admin​:aplus

Related posts

Leave a Comment