រន្ធ.ត់បើអ្នកបានដឹងប្រវត្តិនៃកោះតុក្តតាខ្មោច ដែលមានពិតនៅប្រទេសមិចស៊ិកកូ

នៅក្នុងកណ្តាលព្រៃ នៃកោះគ្មានមនុស្សរស់នៅមួយរបស់ប្រទេសមិចស៊ិកកូ មានតុក្កតារាប់លានត្រូវបានចងព្យួរនៅលើដើមឈើជាច្រើនដោយខ្លះដាច់ដៃ, ជើង, ខ្លះទៀតអត់ក្បាល បានលម្អដែនកោះនោះ និងទាក់ទាញភ្ញៀវទេសចរណ៍បែបរន្ធត់ជាច្រើន ឱ្យមកទស្សនាកោះនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រវត្តិកោះនេះ ចាប់ផ្តើមពីការស្លាប់របស់ក្មេងស្រីម្នាក់ ដោយការលង់ទឹកនៅទីនោះ បន្ទាប់មកនៅឆ្នាំ ១៩៥០​ បុរសម្នាក់ឈ្មោះ Julian Santana Barreira បានមករស់នៅលើកោះនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារៀងរាល់យប់ លោកតែងឮសំឡេងក្មេងស្រីស្រែកឱ្យលោកជួយ ដើម្បីជាការបួងសួងកុំឱ្យព្រលឹងក្មេងស្រីនោះ នៅវិលវល់ទៀត បុរសនោះបានយកតុក្តតាជាច្រើន ពីដែនគោកមកចង់ព្យួរនៅលើដើមឈើត្រង់កន្លែងណា ដែលលោកឮសំឡេងស្រែកហៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះបីជាលោកធ្វើបែបនេះ និង ព្យួរអស់តុក្កតាជាច្រើនសន្ធឹកក៏ដោយ ក៏លោកនៅតែឮសំឡេងស្រែកហៅជារៀងរាល់យប់ តែលោកនៅតែបន្តធ្វើបែបនេះរហូត ដោយសារតែវាជួយឱ្យលោកបានសុខផ្លូវអារម្មណ៍ ទោះបីជាឮសំឡេងនោះក្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់រយៈពេលជាច្រើនឆ្នាំក្រោយមក សាកសពរបស់លោក Julian ត្រូវបានគេប្រទះឃើញស្លាប់នៅត្រង់កន្លែងដែលក្មេងស្រីនោះលង់ទឹកស្លាប់ ហើយចាប់ពីពេលនោះមក កោះនោះត្រូវបានគេបោះបង់ចោល សូម្បីតែក្រុមកុលសម្ព័ន្ធ និង អ្នករស់នៅកោះផ្សេងៗក្បែរនោះ ក៏មិនហ៊ានទៅរស់នៅលើកោះនោះដែរ ៕

Related posts

Leave a Comment