ENO បញ្ជាក់ច្បាស់ៗពីអារម្មណ៍នៅពេលគេយករូបទៅធ្វើ Meme ម្តងៗ (វីដេអូ)

បើនិយាយពីជីវិតរបស់សិល្បករ សិល្បការិនី នៅលើវិថីសិល្បៈមិនថាតែល្បីឈ្មោះសុះសាយ ទើបតែចូលប្រឡូកនោះទេ ពិតណាស់ប្រាកដជាធ្លាប់បានជួបប្រទះមកហើយនូវការរិះគន់ មិនពេញចិត្តពីសំណាក់មហាជនទូទៅ ។​ ក្នុងនោះ ក៏មានតារាខ្លះក៏បានជំនះរាល់គ្រប់ឧបសគ្គ​បន្តដំណើរយ៉ាងជោគជ័យ ហើយខ្លះទៀតក៏បញ្ឈប់ត្រឹមពាក់កណ្តាលទីក៏មាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ ពាក់ព័ន្ធនឹងការរិះគន់បន្ទោសបង្អាប់ ឬ រិះគន់ក្នុងន័យស្ថាបនារបស់មហាជន គេក៏តែងសង្កេតឃើញមានតារាខ្លះ ក៏ចេញមុខមកបកស្រាយតវ៉ាទៅមក ហើយខ្លះទៀតក៏មានភាពស្ងៀមស្ងាត់ ដូចជាតារាចម្រៀង Eno ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតលោកអ្នកធ្លាប់ឃើញមកហើយ តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ លោក Eno តែងត្រូវបានបុគ្គលខ្លះបានយករូបភាព ឬ សកម្មភាពផ្សេងរបស់លោកមកធ្វើ Meme ពោលគឺរូបភាពនៃការលេងសើច ឬ ការចំអន់ នៅលើបណ្តាញសង្គម តែតារាប្រុសរូបនេះហាក់មិនដែលតបតដល់បុគ្គលទាំងនោះម្តងណានោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចនេះដែរ ក៏បានធ្វើឱ្យមហាជន មិត្តក្រៅ និង ក្នុងរង្វង់សិល្បៈជាច្រើនក៏មានចម្ងល់ដូចគ្នាថា «ហេតុអ្វីបានជាគេយកលោកធ្វើ Meme លោកនៅស្ងៀមមិនតបត ហើយលោកមានខឹងគេឬអត់?» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបនូវសំនួរគួរឱ្យចាប់អារម្មណ៍នេះដែរ បើតាមកិច្ចសម្ភាសក្នុងកម្មវិធី «3 Fun» កន្លងទៅ លោក Eno បានឆ្លើយតាមយ៉ាងខ្លី និង ងាយៗថា «លោកអត់ដែលអន់ចិត្តទេ នៅពេលគេយករូបលោកទៅធ្វើ Meme បែបនេះ ព្រោះលោកចូលចិត្តធ្វើគេសប្បាយទូទាំងប្រទេស» ហើយចម្លើយនេះដែរ ក៏ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនបានលើកឡើងថា លោក Eno គឺពិតជាតារាចម្រៀងចិត្តធន់ និង យល់ច្បាស់ពីការងារសិល្បៈ ដែលជាមនុស្សរបស់មហាជន ៕

Related posts

Leave a Comment