ព្រះអើយ ​ ! ភ្លៀងមួយវ៉ឹបយប់មិញ នៅកំពង់ស្ពឺធ្លាក់ទឹកកកដុំៗ ខ្យល់កន្ត្រាក់បក់ខ្លាំងបោកផ្ទះពលរដ្ឋខូចខាតដំណាំអស់….

កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ នៅបណ្ដាតំបន់មួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់លាយឡំខ្យល់បក់ខ្លាំងជាគំហុក ដោយហេតុថា នៅដើមខែឧសភានេះ គឺជាខែបើកក្បាលនៃរដូវវស្សា ដែលធ្លាប់បានប្រកាសដោយក្រសួងធនធានទឹក និង ឧតុនិយម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើយើងក្រឡេកទៅមើលខេត្តកំពង់ស្ពឺ ជាខេត្តដែលស្ថិតនៅតំបន់ខ្ពង់រាប និង ព្រៃភ្នំវិញ កាលពីល្ងាចមិញនេះ នៅក្នុងភូមិសាស្ត្រ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្រាប់តែមានធ្លាក់ដុំទឹកកកស្ទើរមិនគួរឱ្យជឿ ដែលប្រជាជនមួយចំនួនកម្របានឃើញហេតុការណ៍បែបនេះកើតឡើងនៅក្នុងប្រទេសកម្ពុជាណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ នៅទីតាំងខាងលើ មានភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូ .ចខា .តផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ថែមទាំងបណ្ដាលឱ្យរលំដើមឈើ និង ប៉ះពាល់ដល់បណ្ដាញអគ្គីសនីទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព និង ប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពខ្យល់បក់បោកខ្លាំងបែបនេះ ដើម្បីរក្សាបាននូវសុវត្ថិភាព នារដូវកាលធ្លាក់ភ្លៀងនេះ ៕

Related posts

Leave a Comment