កាន់តែធ្ងន់ហើយ !! ខណះស្ថានភាពកាន់តែអាក្រក់ កូរ៉េខាងត្បូងបញ្ជាឱ្យសាលារៀននៅក្នុងរដ្ឋធានីនិងតំបន់ជុំវិញបិទទ្វារ ខណៈកំពុងប្រឈមនឹងការផ្ទុះឡើងនៃករណីជំងឺកូវីដ១៩ អាក្រក់បំផុតចាប់តាំងពីខែកុម្ភៈ

ប្រទេសកូរ៉េខាងត្បូងបានបញ្ជាឱ្យសាលារៀននៅក្នុងរដ្ឋធានីសេអ៊ូលនិងតំបន់ជុំវិញ ត្រូវបិទទ្វារចាប់ពីថ្ងៃអង្គារនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងថ្មីៗនៃជំងឺ COVID-19 ដែលកំពុងតែរាលដាលខ្លាំងបំផុត ចាប់តាំងពីប្រទេសនេះមានការរាតត្បាតនៅក្នុងខែកុម្ភៈដើមឆ្នាំនេះ។ សាលារៀននៅតំបន់រដ្ឋធានីនឹងផ្លាស់ប្តូរថ្នាក់រៀនតាមអនឡាញរហូតដល់ដំណាច់ខែនេះ ដើម្បីអាចឱ្យសិស្សអាចរក្សាគម្លាតសង្គមរបស់ពួកគេទប់ស្កាត់នឹងការឆ្លងបន្ថែមទៀត។

ការបិទសាលាគឺជាជំហានឆ្ពោះទៅរកការដាក់ចេញនូវវិធានការណ៍រឹតត្បឹតជំហានទី៣ ដែលជាវិធានការណ៍មួយ ដែលនឹងធ្វើឱ្យមានការរាំងស្ទះដល់ប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ីមួយនេះ។ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានមានប្រសាសន៍ថា ជំហ៊ានបែបនេះទាមទារឱ្យមានការពិនិត្យមើលឡើងវិញឱ្យបានម៉ត់ចត់ ព្រោះថារដ្ឋាភិបាលកំពុងព្យយាមធ្វើការបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនេះ។

ទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺកូរ៉េ (KDCA) នៅថ្ងៃច័ន្ទនេះ ក៏បានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៧១៨ ករណី នៅថ្ងៃនេះ ដែលធ្លាក់ចុះពីការកើនឡើងថ្ងៃមុនដែលមានចំនួន ១,០៣០ ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ៦៨២ ករណី ជាការចម្លងនៅក្នុងស្រុក ហើយភាគច្រើននៃករណីថ្មីគឺនៅក្នុងទីក្រុងសេអ៊ូល ទីក្រុងកំពង់ផែជិតខាង Incheon និងខេត្ត Gyeonggi ដែលជាជម្រកនៃប្រជាជនជាង ២៥ លាននាក់៕

Related posts

Leave a Comment