សូមជ្រាប ! សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានី ខេត្ត អនុវត្តវិធានការធ្វើចត្តាឡីស័ក សម្រាប់តែពលរដ្ឋសង្ស័យកើតកូវីដ១៩ប៉ុណ្ណោះ

នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ តាមរយៈសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា សម្តេចបានឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាម រហូតដល់កម្រិតប្រជាពលរដ្ឋកម្ពុជាខ្លួនឯង ដែលចូលទៅកាន់ខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ដែលនេះមិនខុសពីការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះសម្ដេចបានថ្លែងឱ្យដឹងទៀតថា យើងត្រូវបន្តធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យថាមានហានីភ័យអាច និង មានកូវីដ-១៩ ដើម្បីយកសំណាក ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យអភិបាលខេត្ត ដែលចេញសេចក្តីសម្រេចរួច ត្រូវកែប្រែវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋអាចធ្វើដំណើរបាន ៕

Related posts

Leave a Comment