ទឹកដោះម្តាយថ្លៃ!! ភ្ជួរចំមីនតោនរបើកផុសចេញពីដីមក តែសំណាងអី ជាន់មិនចំកន្លែងផ្ទុះ កុំអី…

អគ្គនាយកស៊ីម៉ាក់បានអោយដឹងថា នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ នៅភូមិ/ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ប្រជាពលរដ្ឋភ្ជួរចំមីនតោនរបេីកផុសចេញពីដី សំណាងណាស់ដែលជាន់មិនចំកន្លែងផ្ទុះ។
គិតៗទៅក្នុងសង្គ្រាមអ្នកប្រយុទ្ធមានគំនិតឆ្នៃប្រឌិតខ្ពស់ណាស់! ដើម្បីរក្សាគ្រាប់មីនកប់ក្នុងដីសម្លាប់គ្នាបានយូរអង្វែងនោះ គឺគ្រាប់មីនតោនដែលដាក់កប់ដីនោះសុទ្ធតែរុំផ្លាស្ទិកជាច្រើនជាន់ក្នុងគោលបំណងការពារគុណភាពគ្រាប់មីនកុំឱ្យមានច្រេះចាប់ដែលនាំឱ្យឆាប់អស់ប្រសិទ្ធភាពផ្ទុះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរុំផ្លាស្ទិចនេះគឺបន្ថែមគុណភាពពីលើថ្នាំការពារនៃរោងចក្រផលិតគ្រាប់មីនទាំងនោះ។ ជាក់ស្តែងឃើញថាការរុំផ្លាស្ទិចនេះធានាគុណភាពបានយូរអង្វែងពិតប្រាកដមែន។ គ្រាប់មីនតោននេះកប់ក្នុងដីរយៈពេល៣០-៤០ ឆ្នាំមកហើយ មើលគុណភាពនៅល្អបំរើប្រសិទ្ធភាពផ្ទុះបានគ្រប់ពេលវេលាប្រសិនបើកំលាំងសង្តត់ចំចំនុចបង្កផ្ទុះនោះ។ នេះជាសំណាងប្រជាពលរដ្ឋដែលជាអ្នកភ្ជួរដីនោះ ដែលគេចផុតពីគ្រោះថ្នាក់នេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment