ដំណឹងល្អ !! សម្ដេចសំណូមពរគ្រប់ម្ចាស់ផ្ទះជួល កុំបង្ខំយកថ្លៃឈ្នួលពីកម្មករ-ការិនី ក្នុងតំបន់បិទខ្ទប់ ទាំងមិនទាន់បើកប្រាក់ខែ

នៅព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារពិសេស សំណូមពរដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកថ្លៃឈ្នួលជាបណ្ដោះអាសន្ន ពីបងប្អូនកម្មករ-កម្មការិនី ក្នុងតំបន់បិទខ្ទប់ កំឡុងពេលដែលពួកគេ មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែរោងចក្រនៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចបានថ្លែងបន្តឱ្យដឹងថា ប្រសិនបើម្ចាស់ផ្ទះជួលទាំងឡាយ អាចធ្វើទៅបាន រួមគ្នាធ្វើដើម្បីជួយដល់បងប្អូនកម្មករកម្មការិនី ក្នុងការបញ្ចុះប្រាក់ថ្លៃឈ្នួលនៃផ្ទះ ដែលបាននឹងកំពុងស្នាក់នៅ ក្នុងចំនួន ប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយប្រសិនបើម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន ក្នុង ១ ខែ ២ ខែ ឬ ៣ ខែ ក៏សូមធ្វើការលើកលែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ សម្តេចតេជោបានថ្លែងថា « ពិតហើយខ្ញុំដឹងថា ម្ចាស់ផ្ទះជួលខ្លះ គឺខ្ចីលុយធនាគារ យកមកសាងសង់នូវផ្ទះឈ្នួលទាំងនោះ បងប្អូនពិតជាមានការលំបាកដូចគ្នា ដែលម្ខាងជាកូនបំណុល ម្ខាងទៀតក៏ជាម្ចាស់បំណុល ប៉ុន្តែសង្ឃឹមថាម្ចាស់ផ្ទះជួលទាំងអស់ នឹងអាចយោគយល់បាន នូវការលំបាករួម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយស្ថានភាពនេះមិនមែនគ្រាន់តែនៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសូមធ្វើគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេស ក្នុងតំបន់ដែលមានការបិទខ្ទប់ ។ ខ្ញុំនិយាយនេះ ក្នុងតំបន់បិទខ្ទប់ ហើយកម្មករកម្មការរនី មិនទាន់បានបើកប្រាក់ខែរបស់ខ្លួននៅឡើយ ក៏សូមឱ្យមានការយោគយល់ » ៕

Related posts

Leave a Comment