ថៃផ្ទុះកូវីដកាន់តែខ្លាំង រដ្ឋាភិបាលថៃ កាន់ថវិកា៣០០ពាន់លានក្នុងដៃ ​ដោះស្រាយវិបត្ដិកូវីដ-១៩

បរទេស៖ សារព័ត៌មានថៃ The Nation ចេញផ្សាយ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថា រដ្ឋាភិបាលថៃ នៅសល់ថវិកា ចំនួន២៤០ពាន់លានបាត (លុយថៃ) ឬស្មើនឹង៧ ៦៨៣ ៩៣៩ ២៤៤ ដែលសល់ពីប្រាក់កម្ចី សម្រាប់ជំរុញសេដ្ឋកិច្ច ចំនួន១លានលានបាត ឬស្មើនឹង ៣២ ០​១៦ ៤១៣ ៥១៩​ដុល្លារអាមេរិក​ រួមទាំង ថវិកាសង្រ្គោះបន្ទាន់ពាក់ព័ន្ធនឹងកូវីដ-១៩ ឆ្នាំ២០២០ ចំនួន៦០ពានលានបាត ឬស្មើនឹង ១៩ ២០៩ ៨៤៨ ១១១ដុល្លារអាមេរិក សម្រាប់ដោះស្រាយវិបត្ដិកូវីដ-១៩ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មានថៃ The Nation បានផ្សាយថា គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី៥ ខែឧសភា​ ឆ្នាំ២០២១ កន្លងមកនេះ បានចំណាយថវិកាចំនួន ២២៥,៥០ ពាន់លានបាត ឬស្មើនឹង៧ ២០៣ ៦៩៣ ០៤១ដុល្លារអាមេរិក សម្រាប់ដោះស្រាយរលកទី៣ នៃវិបត្ដិកូវីដ-១៩ ដែលមានសភាពធ្ងន់ធ្ងរ និងកំពុងរាលដាល ហើយឆ្លងច្រើនជាងរលកទី២។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថវិកាទាំងនេះនឹងត្រូវប្រើ ដើម្បីពង្រឹងវិធានការ​នានា ​ក៏ដូចជា ដាក់ប្រាក់នៅក្នុងប័ណ្ណសុខុមាលភាពរដ្ឋ ដើម្បីជួយសម្រួលដល់បន្ទុកជីវភាពរបស់ប្រជាជន ​និងជំរុញកំណើតសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Dechapiwat Na Songkhla នាយកការិយាល័យថវិកា បានថ្លែងថា មូលនិធិទាំងនេះ នឹងជួយដល់រដ្ឋាភិបាល ដោះស្រាយវិបត្ដិទាំងនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ជាចុងឆ្នាំសារពន្ធ ឆ្នាំ២០២១។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែប្រសិនបើវិបត្ដិនេះ នៅតែបន្ដរហូតដល់ឆ្នាំក្រោយ រដ្ឋាភិបាលអាចប្រើប្រាស់ថវិកា ចំនួន ៨៩ពាន់លានបាត ឬស្មើនឹង ២ ៨៤៩ ៤៦០ ៨០៣​ដុល្លារសហរដ្ឋអាមេរិក ជាថវិកាសម្រាប់សង្រ្គោះបន្ទាន់ ឆ្នាំ២០២២ និងថវិការបម្រុងរបស់ក្រសួងហិរញ្ញវត្ថុ ចំនួន៥០ពាន់លានបាត ឬស្មើនឹង ១ ៦០០ ៨២០ ៦៧៥ដុល្លារ។​​ ប៉ុន្ដែប្រសិនបើមូលនិធិទាំងនេះ មិនគ្រប់គ្រាន់ទៀត រដ្ឋាភិបាលអាចនឹង​ចេញច្បាប់ផ្ទេរថវិកា ដូចដែល​បានធ្វើ កាលពីឆ្នាំមុន»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Dechapiwat Na Songkhla នាយកការិយាល័យថវិកា បានបន្ថែមថា ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២២ ចំនួន ៣,១លានលានបាត ឬស្មើនឹង៩ ៩២៥ ០៨៨ ១៩១០ដុល្លារអាមេរិកនេះ មិនបានរួមបញ្ចូលជាមួយមូលនិធិនានា សម្រាប់វិបត្ដិកូវីដ-១៩នោះទេ ព្រោះវិបត្ដិនេះត្រូវបានគេរំពឹងទុកថា នឹងត្រូវបានដោះស្រាយចប់ នៅឆ្នាំបន្ទាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនាយកការិយាល័យថវិកា បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្ដី យើងនឹងស្នើសេចក្ដីព្រាងថវិកា ( Budget draft) ទៅកាន់គណៈរដ្ឋមន្រ្ដី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១​។ រីឯរដ្ឋាភិបាលក៏អាចនឹងប្រើប្រាស់ប្រាក់ចំណូលពីស្ថាប័នផ្សេងៗ ក៏ដូចជា ថវិកាវិនិយោគ​ភាពជាដៃគូសាធារណៈ-ឯកជន ដើម្បីជំរុញការចំណាយដើមទុន ដូច្នេះវាស្របតាមច្បាប់ស្តីពីសារពើពន្ធ និងហិរញ្ញវត្ថុរបស់រដ្ឋឆ្នាំ២០១៨ផងដែរ៕ប្រភព៖KBN.News

Related posts

Leave a Comment