ទីបំផុត កូវីដ-១៩បម្លែង​ខ្លួនថ្មីនៅឥណ្ឌា ចូលមកដល់ប្រទេសថៃហើយស្របពេលដែលថៃកុំពុងផ្ទុះកូវីដខ្លាំង…

បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ហៅកាត់ CCSA បានឲ្យដឹង នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ថា​ ស្រ្ដីម្នាក់ មានអាយុ៤២ឆ្នាំ មានផ្ទៃពោះ រយៈពេល២៥សប្ដាហ៍ បានក្លាយជាអ្នកជំងឺជនជាតិថៃដំបូងគេ ដែល​ឆ្លងវីរុសកូវីដ-១៩​បម្លែងខ្លួនថ្មី នៅឥណ្ឌា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មានថៃ The Nation បានចេញផ្សាយ​ នៅថ្ងៃទី១០ ខែឧសភា ថា ស្រ្ដីជនជាតិថៃម្នាក់ និងកូនរបស់នាង មានអាយុ៤ឆ្នាំ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន នៃកូវីដ-១៩។ រីឯការរកឃើញឆ្លងកូវីដ-១៩ប្រភេទថ្មីនេះ បានកើតឡើង ក្រោយពេលស្រ្ដីខាងលើ ត្រូវដាក់ឲ្យធ្វើចត្ដាឡីស័ក បន្ទាប់ពី​វិលត្រឡប់មកពីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២៤ ខែមេសា។ ដោយឡែកកូនរបស់គាត់២នាក់ផ្សេងទៀត រកឃើញអវិជ្ជមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម CCSA បានចេញសេចក្ដីរាយការណ៍ នៅថ្ងៃទី១០ ខែឧសភា ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ថៃ​មានករណីស្លាប់ថ្មី ដោយកូវីដ-១៩ ចំនួន២២នាក់ និងករណីឆ្លងថ្មី ១ ៦៣០នាក់ រួមនឹងអ្នកធ្វើដំណើរមកពីក្រៅប្រទេស ចំនួន៨ករណីផងដែរ។​​ ថៃមានអ្នកឆ្លងកូវីដ-១៩ សរុប ចំនួន ៨៥ ០០៥នាក់ ស្លាប់៤២១នាក់ និងជាសះស្បើយ ចំនួន៥៥​ ២០៨នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសារព័ត៌មាន BBC បានផ្សាយ កាលពីថ្ងទី៧ ខែឧសភា ឆ្នាំ២០២១ ថា ក្រុម​ជំនាញសុខភាពសាធារណៈ បានលើកឡើងថា វីរុសកូវីដ-១៩ប្រភេទថ្មី នៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញ នៅក្នុងចក្រភពអង់គ្លេស ធ្វើឲ្យគេមានការព្រួយបារម្ភទៅលើកូវីដ-១៩ប្រភេទថ្មីនេះ។​ រីឯសុខាភិបាលសាធារណៈអង់គ្លេស ហៅកាត់ PHE កំពុងតែតាមដាន​វីរុសកូវីដ-១៩ប្រភេទថ្មី ដែលគេស្គាល់តាមលេខកូដ ​B.1.617.2 ​ត្រូវបានរកឃើញ នៅក្នុងចក្រភពអង់គ្លេស។ វីរុស ​B.1.617.2 នេះបង្ហាញពីការឆ្លងយ៉ាងឆាប់រហ័ស ជាងវីរុសកូវីដ-១៩ដទៃទៀត។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកវិទ្យាសាស្រ្ដ ជឿថា វីរុសប្រភេទនេះ ​វាអាចចម្លងខ្លាំងជាងជំនាន់កូវីដ-១៩ ដែលបានផ្ទុះឡើងជាឡើងដំបូង នៅក្នុងទីក្រុងវូហាន ខេត្ដហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន កាលពីអំឡុង ខែធ្នូ ឆ្នាំ២០១៩។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័មាន BBC បានផ្សាយថា វីរុសកូវីដ-១៩ប្រភេទថ្មី ដែលរកឃើញនៅក្នុងប្រទេសឥណ្ឌា ត្រូវបាន​គេស្គាល់ជាផ្លូវការ B.1617 ត្រូវបានរកឃើញដំបូងគេ នៅក្នុងប្រទេសនេះ កាលពីខែតុលា ឆ្នាំ២០២០។ វីរុសប្រភេទ​នោះ ឥឡូវត្រូវបានកំណត់ឡើងវិញ ជាប្រភេទរងចំនួន ៣ ផ្សេងគ្នា ដែលវីរុសទាំងអស់មានការផ្លាស់ប្តូរហ្សែនខុសគ្នាបន្តិចបន្តួច៕
ប្រភព៖KBN.News

Related posts

Leave a Comment