ចិត្តបុណ្យណាស់​ !! គ្រាន់តែទទួលដំណឹងនេះភ្លាមថា ក្រុមគ្រួសារមួយ មានសមាជិក ៦នាក់ បានបាត់បង់ជីវិត ដោយសាអ. គ្គិ ភ័យ​​ ស្រាប់តែលោកស្រី ទ្រី ដាណាប្រកាស់ធ្វើរឿងមួយនេះភ្លាម….

ភ្នំពេញ៖ ដូចប្រិយមិត្តបានស្គាល់ហើយ លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា NNP ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ន គ្រឿងសំអាងរបស់លោកស្រី ទ្រី ដាណា កំពុងតែធ្វើឲ្យអ្នកប្រើប្រាស់ឈ្លក់វង្វេង និងជាប់ចិត្តយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨:៤៥ នាទីយប់ ម្សិលមិញនេះ នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករ.ណី អគ្គិ.ភ័យ បណ្ដាលឲ្យ ឆេះ ផ្ទះមួយខ្នង ទំហំ០៧ម៉ែត្រ គុណ ១២ម៉ែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករ.ណី គ្រោះ ថ្នាក់ អគ្គិ.ភ័យ នេះ បណ្តាលឲ្យស្លា.ប់មនុស្សចំនួន ០៥នាក់ ស្រី០១នាក់ ត្រូវជាប្រពន្ធ និងកូន សម្ភារប្រើប្រាស់ និងផ្ទះ ឆេះ អស់ទាំងស្រុង។ មូលហេតុ បណ្តាលមកពីឆ្លង ចរន្ត អគ្គិ.សនី នៅក្នុងផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបាន នូវដំណឹងដ៏រន្ធ.ត់មួយនេះភ្លាម នៅរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា ក៏បានប្រកាសចូលបច្ច័យបុណ្យ ស.ព ចំនួន១០០០ដុល្លារ ទៅដល់ក្រុមគ្រួសារ រង គ្រោះ ខាងលេី ដេីម្បីឱ្យគាត់ អាចយកថវិកាទាំងអស់នេះ ទៅរៀបចំធ្វេី បុណ្យ ឱ្យបានសមរម្យ ជូនភរិយា និងកូន ដែលបានចែកឋានទៅ ក្នុងហេតុការណ៍ខាងលេីនេះ។ នៅលេីគណនីហ្វេសប៊ុកលោកស្រី ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ពុទ្ធោ មួយគ្រួសារ ៦នាក់ បាត់បង់ជីវិតក្នុងភ្លើង ទាំងម្ដាយនិងកូន សល់តែប្ដីម្នាក់រួចខ្លួន ពិតជាសង្វេគណាស់។ នៅខេត្តកំពង់ឆ្នាំង មើលទៅអស់រលីងហើយ ជីវិតគ្រួសារដែលខំកសាងមក ទ្រព្យដែលប្រឹងរកបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ មានតែការផ្ដល់កម្លាំងចិត្តដល់គាត់ និងការយកចិត្តទុកដាក់ ជួយរំលែកទុក្ខប៉ុណ្ណោះ។ នាងខ្ញុំចូលរួមរំលែកទុក្ខ 1000$ ដើម្បីរៀបចំធ្វើ បុណ្យ ឱ្យបានសមរម្យជូនពួកគាត់ទាំង៦នាក់នោះ។ សូមពួកគាត់ទៅបានស្ងប់សុខ”។

Related posts

Leave a Comment