ដំណឹងល្អ !! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសមានអ្នកជាសះស្បើយពីជំងឺCovid19​​​ ចំនួន៣នាក់

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ​ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងពីការរកឃើញ ចំនួនអ្នកឆ្លងថ្មីចំនួន៣នាក់បន្ថែមទៀត ដោយនៅក្នុងនោះមានកុមារា អាយុ១ឆ្នាំ ត្រូវជាកូនប្រុសរបស់អ្នកជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ចំណែក២នាក់ផ្សេងទៀត គឺជាអ្នកដំណើរមកពីក្រៅប្រទេស។

ក្រសួងសុខាភិបាល ចំពោះករណីជាសះស្បើយចំនួន៣នាក់ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ៖

១, បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយទទួលបានការលទ្ធផលអវិជ្ជមានចំនួន ៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។

២.​​ ស្រ្តីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិក គ្រួសាររបស់លោកអ្នកបើកបរឲ្យលោកអគ្គនាយកពន្ធនាគារ។

៣. បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលជាអ្នកប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ។

ក្រសួងសុខាភិបាលបានប្រាប់ថា៖

១. កុមារាជនជាខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូនប្រុសរបស់ស្រ្តីជនជាតិខ្មែរអាយុ៣០ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។

២. ស្រ្តីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារ មួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

៣. ស្រ្តីជនជាតិជប៉ុន អាយុ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េ ខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

កត់សម្គាល់ថា អ្នកដំណើរ តាមយន្តហោះ ជាមួយអ្នកជំងឺ ខាងលើ មានចំនួន ៦៥នាក់ ដែលក្នុងនោះមានស្រ្តីខាងលើ នេះផងដែរ។ រីឯអ្នកជំងឺ៦៤នាក់ ផ្សេងទៀត ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។

Related posts

Leave a Comment