តាមពិតទៅ មុនពេលប្រកាស លែងលះគ្នាជាមួយស្វាមី លោកជំទាវ ដេត ម៉ាលីណា ធ្លាប់បង្ហោះសារបែបនេះ តែគ្មានអ្នកចាប់អារម្មណ៍

ហ្វេសប៊ុក ៖ ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបម្តងរួចមកហើយ​កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២០ នៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោកជំទាវ ដេត ម៉ាលីណា ឃើញថាបានបង្ហោះសារមួយដែលនិយាយពីការ លែងលះគ្នាជាមួយនិងលោក ឧកញ៉ា ឌួង ឆាយ ហើយការបង្ហោះបែបនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

យ៉ាងណាមិញមុនពេលបង្ហោះសារថាលែងលះជាមួយនិងស្វាមី នៅកាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២០ កន្លងទៅនេះគេបានឃើញថា លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារមួយដែលមានអត្ថន័យបែបនេះ « តម្លៃរបស់មនុស្សស្ថិតនៅត្រង់សេចក្ដីល្អមានគុណធម៌ ចិត្តមេត្តា និងភាពស្មោះត្រង់ មិនមានថ្ងៃម្សិលមិញសម្រាប់ឲ្យ យេីងកែខៃ មានតែថ្ងៃថ្មីឲ្យយេីងដេីរ បន្តទៅមុខរីករាយថ្ងៃថ្មី កុំភ្លេចផ្ដល់ស្នាមញញឹម និងក្ដីសង្ឃឹមឲ្យខ្លួនឲ្យច្រេីនI am happy today 08.12.2020»។

ជំវិញរឿងរ៉ាវលែងលះរបស់ លោកជំទាវ ដេត ម៉ាលីណា ជាមួយនិងស្វាមីមកទល់និងពេលនេះនៅមិនដឹងពីមូលហេតុទេ ថាមានរឿងអ្វីបានជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះឈានដល់ការចែកផ្លូវគ្នាបែបនេះ ដូច្នេះគឺមានតែរងចាំសមីខ្លួនបកស្រាយដោយផ្ទាល់ទើបដឹងច្បាស់ ។ ជាចុងក្រោមសូមកុំឲ្យពួកគាត់ទាំងពីរនាក់មានការចែកផ្លូវគ្នាអី ព្រោះពួកគាត់គួរឲ្យគោរពស្រឡាញ់ខ្លាំងណាស់​ហើយក៏មានមហាជនជាច្រើនមិនគាំទ្រទេចំពោះការបែកបាក់មួយនេះទេ ៕

Related posts

Leave a Comment