ក្តៅៗ !! សម្ដេចតេជោផ្ដល់អនុសាសន៍ឱ្យក្រសួងអប់រំ យកពិន្ទុឆមាសទាំងពីរជា «លទ្ធផលនៃការប្រឡងបាក់ឌុបសិស្សថ្នាក់ទី១២» (មានវីដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ព្រឹកនេះ សម្តេចតេជា ហ៊ុន​សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការផ្សាយផ្ទាល់ពិសេសជូន ចំពោះជនរួមជាតិពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និងការទិញវ៉ាក់សាំង។ សម្តេចតេជោក៏បានផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ថា លទ្ធភាពនៃការប្រឡងបាក់ឌុបនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅតែមិនអាចធ្វើបាន ព្រោះលទ្ធភាពនៃការប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មិនអាចកើតមាននៅមុនថ្ងៃទី១១ ខែមករា បានទេ។

តាមការពិចារណារបស់សម្តេចតេជោ ការប្រកាសបញ្ចប់ព្រឹត្តិការណ៍នេះអាចនឹងកើតឡើងក្រោយថ្ងៃទី២០ ខែមករា ឯណោះ។ សម្តេចបានផ្តល់អនុសាសន៍ឲ្យក្រសួងវាយតម្លៃជំនួស ដោយយកពិន្ទុការប្រឡងឆមាសទាំង២របស់បេក្ខជនម្នាក់ៗ ដើម្បីកំណត់ធ្វើជា លទ្ធផលនៃការប្រឡងបាក់ឌុបសិស្សថ្នាក់ទី១២។ សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោខាងក្រោម៖

Related posts

Leave a Comment