ថ្មីទៀតហើយ! ជម្លោះ​អ្នកលក់អនឡាញហៅអាជី និងHarada Miki ប្រកែកគ្នាឡើងផ្អើលភូមិ រឿង…(មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រហែលជាស្គាល់ហើយ ឈ្មោះ Ah Gi Leader ដែលជាអ្នកលក់ឡេតាមអនឡាញដ៏មានប្រជាប្រិយភាព ក្នុងបណ្តាញសង្គមហ្វេសប៊ុកមានលក់ គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ ហើយក៏ធ្លាប់ត្រូវកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមរបស់ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ និងដកហូតផលិតផលចំនួន៨មុខ ស្មើនឹងជិត១ពាន់ប្រអប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីកន្លងទៅ Ah Gi Leader ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងនោះគឺមានវិដេអូដេអូរបស់ Ah Gi មួយត្រូវបានអ្នកប្រើប្រាស់បណ្តាញសសង្គមហ្វេសប៊ុកនាំគ្នាស៊ែរចែករំលែកជាច្រើនសន្ធឹកសន្ធាប់បន្ទាប់ពីAh Gi បានផ្តល់បទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ភាសន៍ផ្ទាល់ជាមួយនិងលោក អុឹម ជីវ៉ា នៅក្នុងកិច្ចសម្ភាសន៍នោះ Ah Gi បានបញ្ជាក់ច្បាស់ៗឲ្យមហាជនបានដឹងថា « ខ្លួនជាមួយនិងប្អូនស្រី នៅក្នុងមួយថ្ងៃអាចរកចំណូលពីការលក់អនឡាញ ២ ទី ៣ មុឺនដុល្លារក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះបើមានតំណាងចែកចាយកាត់ស្តុកច្រើនគឺអាចហក់ដល់ ១០ មុឺនដុល្លារទៅ ២០ មុឺន ក៏មានដែរក្នុងមួយថ្ងៃ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ នេះ មានរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយក្រោយឃើញ អាជី ឈ្លោះ​គ្នាបែ​កផ្សែងជាមួយគេមួយក្រុមទៀត។
ហ្វេសប៊ុកមួយឈ្មោះ PARRA ខាង Ah Gi បានបង្ហោះវីដេអូពីជម្លោះ រួចបញ្ជាក់ខ្លះៗថា “Camera ចាប់បានទាំងអស់ ខ្ញុំរស់នៅបែបខ្ញុំហេតុអីមកបំ​ពា​នការរស់នៅរបស់ខ្ញុំ ? មករករឿងខ្ញុំដល់ផ្ទះ ចង្អុលមុខខ្ញុំ រកវៃខ្ញុំទៀត ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផុស Video មុខខ្ញុំសាធារណៈ រើសដាក់ខ្លួនថាខ្ញុំថាអោយគាត់? តើខ្ញុំមានបានផុសរូបគាត់ និយាយឈ្មោះគាត់ចំៗទេ គាត់ចេះតែស្មានរើសដាក់ខ្លួន ហើយមករករឿងខ្ញុំ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផុសVideo ខ្ញុំក្នុង story គាត់ហើយ Post status mention ឈ្មោះខ្ញុំរកផ្ទះខ្ញុំទៀត ច្បាប់មានទេ? មកប៉ះពាល់ខ្ញុំមុនទាំងអស់ តើខ្ញុំបាននិយាយចំឈ្មោះគាត់ ឬលើករូបគាត់ បង្ហាញទីសាធារណៈដូចគាត់ធ្វើដាក់ខ្ញុំទេ? សុំភស្តុតាង សុំច្បា​ប់ដោះស្រាយ”។
ដូចនេះ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត ថាខាងណាខុស ខាងណាត្រូវនោះ សូមទស្សនាវីដេអូទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment