អាណិតម៉ែណាស់! លោកយាយកំសត់ រៀបរាប់ទាំងទឹកភ្នែកថា គាត់ក្រសុីអត់សុីឃ្លានជាមួយកូន ថ្ងៃខ្លះអត់អីហូប ដេកយំអោបកូន សតិមិនគ្រប់ មានពេលខ្លះឈានដល់គិតខ្លីចង់តែ…

ខ្សែជីវិតរបស់មនុស្សម្នាក់ កើតមកក្នុងលោកយើងនេះ មិនដូចគ្នាទេ មានអ្នកខ្លះកើតមកក្នុងត្រកុលអ្នកមាន ហើយក៏មានអ្នកខ្លះទៀតក៏កើតនៅក្នុងត្រកូលអ្នកក្រ តែជីវិតត្រូវតែតស៊ូ។ បើយើងងាកមកមើលពីជីវិតរបស់លោកយាយកំសត់ម្នាក់ និងកូនស្រី ដែលកំពុងតែរស់នៅ លំបាកវេទនាខ្លាំណាស់ ព្រោះថាលោកយាយគាត់ចាស់ជរា​ណាស់ហើយ ហើយកូនស្រីរបស់គាត់វិញ ក៏មានសតិមិនគ្រប់ ធ្វើឲ្យលោកយាយកាន់តែលំបាកទ្វេរដង។

ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Neary Jet Thor បានបង្ហោះសារថា “ជួយ_Share_ផងកុំអូសរំលងអី អាណិតលោកយាយណាស់ក្រហើយមានកូនសតិមិនគ្រប់ទៀត តើគាត់រំពឹងអី?

លោកនិយាយទាំងទឹកភ្នែកហូរថា គាត់ក្រសុីអត់សុីឃ្លានជាមួយកូន ថ្ងៃខ្លះអត់អីហូបដេកយំអោបកូន ឈានរហូតគិតខ្លីចង់ចង.កសម្លា.ប់ខ្លួនក៌មាន ព្រោះក្រខ្លាំងពេក មួយជីវិតលោកយាយក្រោយប្តីស្លា.ប់ចោលគឺវេទនារហូតដល់សព្វថ្ងៃនេះ ។

លោកយាយ ហំ ឈូក អាយុ76ឆ្នាំ នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត រស់នៅជាមួយកូនស្រីម្នាក់ឆ្កួតអាយុ ៣២ឆ្នាំ ពិការនិង(គ)។ ចុងក្រោយសូមលើកដៃម្រាម10អំពាវនាវដល់បងប្អូនសប្បុរសជនជិតឆ្ងាយ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលមានមេត្តាករុណាធម៌ មេត្តាជួយលោកយាយនិងកូនគាត់នេះផង អោយពួកគាត់មានអង្ករហូបនិងរបស់របរហូបឆ្អែតផងចុះ ដោយក្តីអាណិត ។ បងប្អូនអាចបរិច្ចាកថវិកាតាមរយះ ABA 000635152/Nguon Raksmey”។

Related posts

Leave a Comment