ក្ដៅៗ! ទីបំផុតឧកញ៉ា ឌួង ងៀប និងម្ដាយរបស់លោក ឌួង ឆាយ ចូលតុលាការដើម្បីបំភ្លឺលើរឿង….

កាលពីពេលថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជុំវិញរឿងរ៉ាវ ជម្លោះវិវាទគ្រោះសារអភិជនមួយ គឺភរិយាលោកឧកញ៉ា ឌួ​ង ងៀប ដែលរើកកាយរឿងរ៉ាវលែងលះ និង បញ្ហានានា នៅក្នុងគ្រួសារផ្ទាល់របស់លោកស្រី តាមរយៈវីដេអូឡាយ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះដែរ នៅ​ព្រឹក​ថ្ងៃ​ទី ​១៩ ខែឧសភា ឆ្នាំ ​២០២១ ​នេះ ភរិយា​របស់​លោក​ឧកញ៉ា ឌួ​ង ងៀប គឺលោកស្រី ខុ​ង លី​ស៊ី​អាណា និង​ កូនប្រុស​ស្រីរបស់គាត់ បាន​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការ​កោះហៅ​របស់​តុលាការ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការកោះហៅនេះ ក្នុងគោលបំណងបំភ្លឺ​រឿង​ស្វាមីរបស់លោកស្រី ​ប្ដឹង​លែងលះ​ជាមួយលោកស្រី ដែលក្នុងនោះគេឃើញមានវត្តមាន​លោក​ឧកញ៉ា ឌួ​ង ងៀប ក៏បានទៅទីនោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចំពោះលទ្ធផល ពីតុលាការជុំវិញរឿងរ៉ាវពាក់ព័ន្ធខាងលើនេះ​ គឺពុំទាន់មានការបកស្រាយនៅឡើយទេ ។ ព័ត៌មានលម្អិតបន្ថែម យើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយទៀត ៕

Related posts

Leave a Comment