នោះមិនរួចខ្លួនទេ ! អភិបាលខេត្តកំពង់ស្ពឺ និងចាត់ការមន្ត្រី ដែលទាត់ឥវ៉ាន់របស់ក្មេងស្រីម្នាក់នេះដោយគ្មានការលើកលែង…

ពិតណាស់ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់មន្ត្រីផ្នែកសណ្តាប់ធ្នាប់នៅផ្សារកំពង់ស្ពឺ ដែលបានទាត់ឥវ៉ាន់របស់ក្មេងស្រីម្នាក់ចោលដោយគ្មានក្តីសណ្តោះប្រណីនិងមេត្តាសូម្បីតែបន្តិចថ្វីត្បិតតែគាត់ខុស ប៉ុន្តែនេះជាការលក់ដូរបន្តិចបន្តួចដើម្បីយកលុយចិញ្ចឹមក្រពះ ចុះហេតុអីបានជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីសណ្តាប់ធ្នាប់ម្នាក់នោះចិត្តដាច់ម្លេះ គួរណាតែជួយលើក និងនិយាយពន្យល់គាត់តាមសម្រួលបើគាត់ពិតជាខុសពិតមែន មិនមែនប្រើដៃប្រើជើងបែបនេះទេ សកម្មភាពបែបនេះមិនគួរកើតមានសោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។

Related posts

Leave a Comment