លះបង់រឿងទាំងអស់នេះឱ្យបាន ​ជីវិតរបស់អ្នកនឹងមានសេចក្តីសុខជាងមុនដល់ទៅ ១០០ដង

សេចក្តីសុខនៅក្នុងជីវិត ពិតជាពិបាករកណាស់ ដូច្នេះហើយបានជាមនុស្សមួយចំនួនមានលុយ មានឡាន មានផ្ទះ មានការងារល្អ និងមានអ្វីៗគ្រប់យ៉ាងទៅហើយនៅតែមិនសប្បាយចិត្តនិងមិនស្កប់ចិត្តទាល់តែសោះ ។ គឺព្រោះតែជីវិតរបស់គេមិនទាន់អាចរកសេចក្តីឃើញនោះឯង និងមិនដឹងថាធ្វើយ៉ាងណាទើបអាចធ្វើឱ្យជីវិតមនុស្សយើងមានក្តីសុខបាន។

ថ្ងៃនេះយើងនឹងលើកយកគន្លឹះមួយចំនួនដែលអាចឱ្យអ្នកមានសេចក្តីសុខជាងមុន ប្រសិនជាអ្នកចេះលះបង់ និងបញ្ឈប់ រាល់ទង្វើធំៗទាំង ២១យ៉ាងខាងក្រោមនេះ៖

១. ឈប់ចំណាយពេលអត់ប្រយោជន៍៖អ្នកត្រូវចំណាយពេលវេលាឱ្យមានតម្លៃបំផុត ធ្វើខ្លួនឱ្យមានក្តីសុខឱ្យអស់លទ្ធភាព ជាពិសេសចាកចេញពីមនុស្សដែលធ្វើឱ្យអ្នកឈឺចាប់ និងមនុស្សដែលមិនសាកសមនឹងចូលជីវិតរបស់អ្នកចុះ មិនថាជាមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់នោះទេ។

២.ឈប់គេចពីបញ្ហា៖ បើមានបញ្ហាកើតឡើង កុំរត់គេចឱ្យសោះ ត្រូវរៀនធ្វើចិត្ត និងរៀនដោះស្រាយការលំបាកថ្ងៃនេះឱ្យរួចរាល់ នោះថ្ងៃខាងមុខអ្នកនឹងមានក្តីសុខជាងនេះជាមិនខាន។

៣.ឈប់កុហកខ្លួនឯង៖ ធ្វើជាមនុស្សត្រូវតែចេះស្មោះត្រង់ជាមួយនឹងមនុស្សគ្រប់រូប ជាពិសេសគឺខ្លួនឯង ព្រោះអ្នកជាមនុស្សតែម្នាក់ដែលដឹងពីខ្លួនឯងច្បាស់ ហើយការកុហកខ្លួនឯងនឹងធ្វើឱ្យសតិសម្បជញ្ញៈរបស់អ្នកជេរស្តីគ្រប់ពេលវេលាជាមិនខាន។

៤.ឈប់ដាក់គំនាបលើខ្លួនឯង៖ ធ្វើជាមនុស្សរឹងប៉ឹង និងធ្វើជាមនុស្សដែលមានសណ្តានចិត្តចេះជួយអ្នកដទៃជារឿងល្អ តែអ្នកគួរធ្វើវាឱ្យមានព្រំដែន និងត្រូវចេះស្រលាញ់ខ្លួនឯងដែរ។ កុំចេះតែលះបង់ ឬធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកដទៃច្រើនពេក ព្រោះវានឹងធ្វើឱ្យអ្នកឈឺចាប់បាន។

៥.ឈប់បង្ខំខ្លួនឯង៖ ទទួលស្គាល់នូវអ្វីដែលជាភាពពិតរបស់យើង កុំក្លែង កុំបន្លំ កុំបោកប្រាស់ខ្លួនឯង និងកែប្រែអ្វីដែលមិនមែនជាខ្លួនយើងឱ្យសោះ។ តែអ្នកត្រូវរៀនរស់នៅជាមួយនឹងចរិតពិតរបស់យើង ព្រោះអ្វីក៏ដោយបើធ្វើវាដោយបង្ខំ វាមិនអាចធ្វើឱ្យជីវិតរបស់អ្នកមានក្តីសុខបាននោះទេ។

៦.បំភ្លេចអតីតកាល៖ អ្នកណាក៏មានអតីតកាលដែរ តែពេលនេះអ្នករស់នៅជាមួយបច្ចុប្បន្នទៅហើយ ដូច្នេះរឿងដែលកន្លងហួសទោះចង់កែប្រែក៏មិនអាចទៅរួចដែរ។ ដូច្នេះបំភ្លេច ឬឈប់គិតពីអតីត តែត្រូវតែយកបទពិសោធន៍នៃកំហុសឆ្គងពីមុន ដើម្បីកែប្រែជីវិតរបស់អ្នកក្នុងពេលបច្ចុប្បន្នឱ្យប្រសើរជាងនេះល្អជាង។

៧.ឈប់រង់ចាំ៖ ឈប់អង្គុយរង់ចាំ ឬគិតពីថ្ងៃអនាគតខ្លាំងពេកនាំតែស្មុគស្មាញចិត្ត ព្រោះវាជារឿងដែលមិនទាន់កើតឡើង ហើយអនាគតរបស់មនុស្សក៏មិនទៀងទាត់ដែរ។ ដូច្នេះរៀនច្នៃជីវិតរបស់អ្នកនៅក្នុងពេលនេះឱ្យមានសេចក្តីសុខ និងធ្វើរឿងល្អៗបំផុតឱ្យអស់លទ្ធភាព។

៨.ឈប់បន្ទោសខ្លួនឯង៖ អ្នកណាក៏មានកំហុសដែរ តែអ្វីដែលអ្នកត្រូវធ្វើនោះ គឺឈប់បន្ទោសខ្លួនឯង កែប្រែជាថ្មីព្រោះរឿងកន្លងហួសទផហើយ នហើយអ្នកគួរតែយកបទពិសោធន៍មួយនេះទៅធ្វើឱ្យជីវិតជួបនឹងរឿងល្អជាងមុន ព្រមទាំងចៀសវាងបញ្ហាដែលធ្លាប់កើតមានផងដែរ។

៩.ឈប់ទាមទារក្តីសុខពីអ្នកដទៃ៖ ក្តីសុខក្នុងជីវិត គឺផ្តើមមុនដោយខ្លួនអ្នកផ្ទាល់ ព្រោះគ្មានអ្នកណាដែលអាចធ្វើឱ្យអ្នកមានក្តីសុខ និងចាំតែនៅក្បែរអ្នកគ្រប់ពេលរហូតនោះទេ ។ ដូច្នេះអ្នកគួរតែរៀនរស់នៅដោយខ្លួនឯង និងចេះធ្វើឱ្យខ្លួនឯងមានក្តីសុខជាមុនសិន នោះថ្ងៃក្រោយទោះមិនមានអ្នកណា ក៏អ្នកអាចរស់នៅបានដោយរីករាយបានដែរ។

១០.ឈប់ប្រើលុយទិញក្តីសុខ៖ បើទោះបីជាលុយអាចទិញអ្វីបានគ្រប់យ៉ាងក៏ពិតមែន តែជីវិត និងក្តីសុខមនុស្សម្នាក់ៗមានលុយប៉ុណ្ណាក៏មិនអាចទិញបានដែរ ឬអាចធ្វើឱ្យអ្នករីករាយបានតែមួយឆាវតែប៉ុណ្ណោះ។ ជាពិសេសនោះ រឿងខ្លះប្រើលុយក៏មិនអាចដោះស្រាយបញ្ហាអ្វីបានផងដែរ។ ដូច្នេះរៀនធ្វើឱ្យខ្លួនឯងមានក្តីសុខពិតៗ ដោយមិនបាច់យកលុយមកពាក់ព័ន្ធគឺជារឿងល្អបំផុត។

Related posts

Leave a Comment