ហ្វេសបុក៖ ជន ស៊ុង.រ៉ាវុទ្ធបានរៀបរាប់ឲ្យដឹងថាឧបករណ៍បាញ់ថ្នាំដែលប្រើតេឡេបញ្ជាពីចម្ងាយនេះត្រូវធ្វើរួចរាល់ហើយសម្រាប់បម្រើការបាញ់សត្វល្អិតក្នុងដំណាំស្រូវ។ យ៉ាងណាមិញ រ៉ាវុទ្ធ បានបង្ហើបថាខ្លួនកំពុងត្រូវការជំនួយដើម្បីបន្តដំណើរការឧបករណ៍នេះ ឲ្យបានល្អជាងនេះទៀត។និយាយនៅក្នុងវីដេអូជាង១នាទីខាងក្រោមយុវជនមានឈាមជ័រជាកូនកសិកររូបនេះ ប្ដេជ្ញានិងកែច្នៃឧបករណ៍នេះសម្រាប់បំពេញតម្រូវការក្នុងស្រុកឲ្យបានទូលំទូលាយនិងអាចលក់ចេញទៅប្រទេសជិតខាងថែមទៀតផង ព្រោះវាមានតម្រូវការខ្ពស់គួរសមនាពេលសព្វថ្ងៃ។
ឧបករណ៍បាញ់ថ្នាំប្រើតេឡេបញ្ជាពីចម្ងាយនេះ រ៉ាវុទ្ធ បានលើកឡើងថាវាត្រូវបានធ្វើឡើងជាពិសេសសម្រាប់ការបាញ់ដំណាំ ដោយអ្នកមិនចាំបាច់ត្រូវចងបំពង់ថ្នាំជាប់ខ្នង ដូចពីមុនទៀតឡើយគ្រាន់តែប្រើតេឡេបញ្ជាឯរយៈចម្ងាយបានប្រមាណជា១០០ ម៉ែត្រ។ វាចំណេញបានទាំងពេលវេលា និងមិនប៉ះពាល់សុខភាពទៀតផង។ចំពោះប្រិយមិត្តដែលមានបំណងចង់ជួយជំរុញដល់យុវជនបង្កើតឧបករណ៍ដ៏ពិសេសនេះ អាចទាក់ទងតាមលេខ 098 248 058៕ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖