ទ្ធោអើយ! ជាពីកូវីដ តារាសម្ដែង អ៊ឹម ផល្លា គ្មានកន្លែងត្រូវនៅទៀតទេគឺដោយសារតែ….

បន្ទាប់ពីទទួលបានការព្យាបាលរយៈពេល ១៧ ថ្ងៃយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជួរមុខ ទីបំផុតតារាសម្ដែងជើងចាស់ អ៊ឹម ផល្លា បានប្រកាសជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ដោយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យតារាសម្ដែងរូបនេះ វិលត្រលប់ទៅធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ ថ្ងៃបន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើនបានចូលរួមអបអរសាទរដល់តារាសម្ដែង អ៊ឹម ផល្លា ដែលបានជាសះស្បើយពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ ប៉ុន្ដែរឿងដែលគួរឱ្យអាណិតអាសូរបំផុតនោះគឺ តារាសម្ដែងរូបនេះ គ្មានកន្លែងត្រូវរស់នៅនោះទេ ព្រោះថាម្ចាស់ផ្ទះជួលដែលតារារូបនេះធ្លាប់ជួលពីមុន ពេលនេះគេលែងជួលឱ្យគាត់ទៀតហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការរៀបរាប់របស់លោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា «អបអសាទរ តារាសម្តែងជើងចាស់ អ៊ឹម ផល្លា បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ! តែអ្វីសំខាន់គឺ ខ្ញុំបាទត្រូវរកកន្លែងឱ្យគាត់ស្នាក់នៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃទៀត ព្រោះផ្ទះចាស់ដែលគាត់នៅនោះ គឺគេមិនជួលឱ្យគាត់ទៀតទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនអីទេ ខ្ញុំបាទនឹង ជួយរកកន្លែងឱ្យតារារូបនេះនៅបណ្តោះអាសន្នសិន ។ បើបងប្អូនណាមានចិត្តសប្បុរសមេត្តាជួយគាត់បន្ថែមផង» ៕

Related posts

Leave a Comment