អបអរសាទរ !! ផ្លូវ​ថ្មើរជើង​ក្រោម​ដីដំបូង​គេ​​​នៅ​ខេត្ត​ព្រះសីហនុ លេច​រូប​រាង នឹង​រួចរាល់​នៅ​ចុង​ខែ​ឧសភា​នេះ

ផ្លូវ​ក្រោម​ដី​ថ្មើរជើង​ចំនួន ២ កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅ​ខេត្ត​ព្រះសីហនុ កំពុង​សម្រុក​ស្ថាបនា គ្រោង​បញ្ចប់​នៅ​ចុង​ខែ​ឧសភា​នេះ។

ផ្លូវ​ថ្មើរ​ជើង​ក្រោមដី​ទាំង​ពីរ​ខ្សែ មួយ​កន្លែង​ស្ថិត​នៅ​ចំ​ពី​មុខ​វិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ទី​ប្រជុំជន​រោងចក្រ ដែល​ខ្សែ​នីមួយៗ​មាន​ប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និង​កម្ពស់ ៣,២ម៉េត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧត្ដមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការ​រង កង​កម្លាំង​វិស្វកម្ម​សម្តេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ ធ្វើ​ឡើង​សម្រាប់​សម្រួល​ការ​ធ្វើ​ដំណើរ បញ្ចៀស​ការ​កកស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​អាច​ឲ្យ​សិស្សានុសិស្ស កម្មករ កម្មការិនីឆ្លងកាត់​ផ្លូវ​ប្រក​ដោយ​សុវត្ថិភាព។ ថ្មើរជើង​ក្រោម​ដី​នេះ ក្រៅ​ពី​សម្រាប់​ដើរ​ហើយ​នោះ ក៏​មាន​ផ្លូវ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បណ្ដើរ​កង់ និង​ម៉ូតូ​ឆ្លងកាត់​បាន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចំណុចផ្លូវជាតិលេខ៤ ក្នុង​ខេត្ត​ព្រះសីហនុ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ២១៦+០០ ដល់ ២២២+៧០០ មាន​ការសាងសង់​ផ្លូវ​ក្រោម​ដី២កន្លែង សម្រាប់​​ប្រជាជន​ឆ្លងកាត់​ ពោល​គឺ​មិន​ធ្វើ​ស្ពាន​អាកាស​ដូច​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧត្ដមសេនីយ៍ទោ វង់ សំអាត បាន​បញ្ជាក់​ថា ការ​​សាងសង់​ផ្លូវ​ថ្មើរ​ជើង​ក្រោម​ដី​នេះ បាន​ចាប់ផ្ដើម​សាងសង់​កាល​ពី​ដើម​ខែវិច្ឆិកា។ ផ្លូវនេះ​មាន​ប្រវែង២៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ប្រហែលជាង៣ម៉ែត្រ ដែល​មាន​ជណ្តើរ​ឡើង មាន​ប្រព័ន្ធ​បូម​ទឹក​ចេញ មាន​កង្ហារ​សម្រាប់​បញ្ជូន​ខ្យល់​ចូល​និង​មាន​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីសមិទ្ធិផលផ្លូវថ្មើរជើងក្រោមដីទាំង២កន្លែងនេះ ​ក៏​មានការ​ស្ថាបនា​​ពង្រីកផ្លូវជាតិ​លេខ​៤ ចន្លោះពីគីឡូម៉ែត្រ២១៦-០០ ដល់​គីឡូម៉ែត្រ​លេខ​២២២-៧០០ មាន​ប្រវែង ៦,៧០០ម៉ែត្រ ទទឹង ២៩ម៉ែត្រ ដែលនឹង​​កែប្រែ​មុខ​មាត់​​ខេត្ត​ព្រះសីហនុ​កំពុង​មាន​ការ​អភិវឌ្ឍ​លូតលាស់​ ក្លាយ​ជា​ទីក្រុង​ទំនើប​នៅ​ជាប់សមុទ្រ៕ប្រភព៖kampucheathmey

Related posts

Leave a Comment