ដំណឹងបន្ទាន់ !! រក​ឃើញ ព្រះសង្ឃ និង​សិស្ស​និស្សិត​ នៅវត្តមួយនេះ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩អ្នក​ធ្លាប់ចេញចូល វត្ត​នេះសូមប្រញាប់​ទៅ​ពិនិត្យ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី រក​ឃើញ ព្រះសង្ឃ និង​សិស្ស​និស្សិត វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ដែល​គង់ និង​ស្នាក់​នៅ​កុដិ​លេខ​២៥ ក្នុង​វត្ត​សារា​វ័ន​តេ​ជោ

ស្ថិត​នៅ​ក្នុង សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ព្រះសង្ឃ និង​សិស្ស​និស្សិត

ដែល​បាន​ទៅ​វត្ត​សារា​វ័ន​តេ​ជោ (​ជា​ពិសេស​បាន​ចេញចូល​ជា​ញឹកញាប់ ឬ​មាន​ទំនាក់ទំនង​ជាមួយ កុដិ​លេខ ២៥) ប្រញាប់​ទៅ​យក​សំណាក​ជា​បន្ទាន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ករណី មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​អាការ​សង្ស័យ សូម​ទៅ​ធ្វើតេស្ត​រក​មេរោគ កូ​វី​ដ​១៩

ដែល​មា​នទី​តាំងនៅ​៖ វិទ្យាល័យ​បាក់​ទូក (​ខណ្ឌ​៧​មក​រា​) ,​វិហារ​យេស៊ូ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ (​ខណ្ឌមានជ័យ​) , ផ្លូវ​ទ្រុងមាន់ (​ខណ្ឌ​សែន​សុខ​) ,

ម៉ូ​ឌី​ន​៥ (​ខណ្ឌឫស្សីកែវ​) និង​សួន​ការ​ណា​ឌី​យ៉ា (​ខណ្ឌមានជ័យ​) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ចេញចូល និង​មាន​ទំនាក់ទំនង​ជាមួយ​ព្រះសង្ឃ និង​សិស្ស​និស្សិត

នៅ​វត្ត​សារា​វ័ន​តេ​ជោ សូម​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​រយៈពេល ១៤ ថ្ងៃ បន្ទាប់​ពី​បាន​ប៉ះពាល់

ឬ​ទៅ​កាន់​តំបន់​ហានិភ័យ​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា រថយន្ត​គិលានសង្គ្រោះ បាន​មក​ទៅ​ដឹក​ព្រះសង្ឃ និង​សិស្ស​និស្សិត ដែល​ឆ្លង​កូ​វី​ដ​-១៩ យក​ទៅ​សម្រាក​ព្យាបាល នៅ​យប់​ថ្ងៃ​ទី​២៣

ខែឧសភា ក្រោយ​ពី​បាន​ធ្វើតេស្ត រក​ឃើញ​ឆ្លង​កូ​វី​ដ​-១៩ ៕

Related posts

Leave a Comment