ធ្ងន់ករហើយ! ដេននី ក្វាន់ លែងចង់បានសំណង១មុឺនដុល្លារហើយ ថែមទាំងនិយាយ​ខ្លាំងៗទៅកាន់ម្ចាស់សណ្ឋាគារថា…(មានវីដេអូ)

មហាជន ក៏ដូចជាទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ នូវតារាសម្តែងស្រីដ៏ស្រស់ស្អាតម្នាក់ គឺកញ្ញា ដេននី ក្វាន់ នោះ។ ចំណែកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ តារាស្រីរូបនេះ បានទំលាយវីដេអូមួយ ធ្វើឲ្យ គ្រប់គ្នា មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួចភ្ជាប់សារបែបនេះថា “ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotelលួ​ចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេ គឺគ្រប់បន្ទប់ទាំងអស់ ក្នុងHotel នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងក្តីខ្ញុំ កើតឡើងតាំងពី ខែ១០ ឆ្នាំ២០២០ ខ្ញុំមិនឡាយ ព្រោះរង់ចាំដំណោះស្រាយល្អ ជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌ សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះ ដូចជាមើលងាយកិត្តិយសខ្ញុំ ជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងបានបន្តថា ឈឺចាប់បំផុត សូមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថាមានបង្កប់Camera (បញ្ជាក់នៅក្នុងhotel នោះមានបង្កប់camera គ្រប់បន្ទប់) បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយកសំណង១មុឺនដុល្លានឹងទេ??? កិត្តិយសរបស់ខ្ញុំ មិនអាចយកលុយ១មុឺនដុល្លាមកទិញបានទេ ឈឺចាប់ហួសថ្លែងអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ ៕

Related posts

Leave a Comment