អាសូរណាស់ !បុរសម្នាក់ឈ្មោះ កែវ វាសនា ត្រូវរថយន្តបុកស្លាប់ នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ បុរសម្នាក់ ឈ្មោះកែវ វាសនា ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងជិត៩ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០៩-២១០ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះឈ្មោះ កែវ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងព្រះសីហនុ ជិះម៉ូតូ HONDA WAVE ពណ៌ក្រហម គ្មានផ្លាកលេខ ត្រូវរថយន្ដ០១គ្រឿង មិនស្គាល់ម៉ាក បើកបរទិសដៅ ខេត្តព្រះសីហនុ- ភ្នំពេញ បុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ ហើយរថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោល។

<ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរក ដើម្បីដោះស្រាយបន្តតាមនិតិវិធី។ ចំណែក សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំតាមប្រពៃណី៕ img src="http://www.cambodianewspost.com/wp-content/uploads/2020/12/photo_2020-12-16_14-20-05-298x365.jpg" alt="" width="298" height="365" class="alignnone size-medium wp-image-1461" />

Related posts

Leave a Comment