ភ្ញាក់ផ្អើល !! តើមានរឿងអ្វី នៅសុខៗ Miss Grand លីវ ជីលី ស្រាប់តែបង្ហោះសារប្លែកនេះឡើង…

ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍ទៅមើលបវរកញ្ញាមកុដ Miss Grand Cambodia លីវ ជីលី មិនស្ទើរនោះទេ ព្រោះចាប់តាំងពីទទួលតំណែងមក តារាស្រីរូបនេះកាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីរូបសម្រស់ អ្នកគាំទ្រជាច្រើនក៏ចាប់អារម្មណ៍ឃើញថា មួយរយៈចុងក្រោយនេះ លីវ ជីលី ហាក់បង្ហោះសារប្លែកៗនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង ដែលសារទាំងនោះភាគច្រើនសុទ្ធតែមានបង្កប់អត្ថបទអបរំ ពេលខ្លះក៏ឆ្លុះបញ្ចាំងពីជីវិតពិតទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ លីវ ជីលី ទើបតែបង្ហោះសារថ្មីមួយទៀតនៅលើគណនីហ្វេសប៊ុក ដែលសារនោះនាងបានរៀបរាប់ថា «គេមិនដឹងថាអ្នកឆ្លងកាត់អ្វីខ្លះទេ គេមិនដឹងថាអ្នកមានរឿងអ្វីខ្លះទេ គេមិនដឹងថាអ្នកជួបបញ្ហាអ្វីខ្លះទេ តែអ្នកមិនចាំបាច់ខ្វល់នោះទេ នេះជាជីវិតអ្នក រស់ឱ្យល្អសម្រាប់ខ្លួនឯង ហើយបន្តដើរទៅមុខទៀតដើម្បីខ្លួនឯង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីពាក្យសម្ដីបង្កប់អត្ថន័យខាងលើ បវរកញ្ញាមកុដ Miss Grand កម្ពុជា ២០២០ រូបនេះ ក៏បានបន្ថែមទៀតថា «អរគុណការខំប្រឹងប្រែងរបស់ខ្លួនឯង» ។ សារមួយនេះហាក់បង្ហាញយ៉ាងច្បាស់ថា ទម្រាំឈរនៅតំណែងដូចសព្វថ្ងៃ លីវ ជីលី ខិតខំប្រឹងប្រែងណាស់ ៕

Related posts

Leave a Comment