ថ្មីទៀតហើយ!​ លោក ម៉ុង ឬទ្ធី បង្កើតចម្ការព្រីង ៦៤ហិកតា ក្រោយព្រីងលើទីផ្សារមានតម្លៃខ្ពស់

លោក ម៉ុង ឬទ្ធី ចាប់ផ្ដើមដាំព្រីង លើផ្ទៃដី ៦៤ហិកតា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មូលហេតុដែលឧកញ៉ារូបនេះ ដាំព្រីងច្រើនហិកតា ព្រោះដើមព្រីងមានអត្ថប្រយោជន៍ច្រើនដល់បរិស្ថាន និងសត្វ។ ម្យ៉ាង លោកចង់ឱ្យអ្នកចូលចិត្តហូបផ្លែព្រីង ទទួលបានតម្លៃមួយសមរម្យ ក្រោយទីផ្សារផ្លែព្រីង នាពេលបច្ចុប្បន្នមានតម្លៃខ្ពស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីចម្ការព្រីងដែលដាំដុះលើផ្ទៃដី ៦៤ហិកតា លោក ម៉ុង ឬទ្ធី ក៏បានដាំដំណាំកសិ-ឧស្សាហកម្មរយៈពេលវែងមួយចំនួន ដូចជា ដើមល្ម៉ើ, មៀន,ឫស្សីផ្អែម និងដូងក្រអូប ជិត ២០០ហិកតា ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក ម៉ុង ឬទ្ធី បញ្ជាក់ថា ការដាំដើមព្រីងនេះ មិនត្រឹមជួយបំពេញទីផ្សារ ក្នុងស្រុកនោះទេ តែវាក៏ផ្ដល់អត្ថប្រយោជន៍ដល់បរិស្ថានផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ាប្រឡូកក្នុងវិស័យកសិកម្មរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ខ្ញុំមើលឃើញថាផ្លែព្រីងដែលដាក់លក់នៅតាមទីផ្សារ មានតម្លៃរហូត ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះជិតស្មើទៅនឹងព្រីងលក់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក»។
បើតាមលោក ម៉ុង ឬទ្ធី ដើមព្រីងជាប្រភេទដំណាំមានរយៈពេលយូរ ផ្ដល់នូវម្លប់ និងអាចជាចំណីសម្រាប់សត្វបក្សី ដែលនៅតំបន់នោះផង។ ចម្ការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រីងលើផ្ទៃដី ៦៤ហិកតានេះ លោក ម៉ុង ឬទ្ធី ទើបចាប់ផ្ដើមដាំកូនព្រីង បានចំនួន ៥ពាន់ដើមប៉ុណ្ណោះ ហើយនឹងដាំជាបន្តបន្ទាប់ទៀត។សម្រាប់ចម្ការព្រីង ១ហិកតា អាចដាំកូនព្រីងបានចំនួន ៤០០ដើម ដែលយកពូជមកពីប្រទេសម៉ាឡេស៊ី។ ក្នុងផ្ទៃដី ៦៤ហិកតាខាងលើ លោក ម៉ុង ឬទ្ធីនឹងដាំកូនព្រីង ២៥,៦០០ដើម ដែលនឹងអាចទទួលផល ក្នុងរយៈពេល ៣ឆ្នាំក្រោយ ប្រសិនបើថែទាំបានដិតដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះកម្ពុជា ផ្លែព្រីង ដែលលក់នៅលើទីផ្សារបច្ចុប្បន្ន មិនមានការដាំដុះបានត្រឹមត្រូវនោះទេ ភាគច្រើនជាដើមព្រីងដុះដោយខ្លួនឯង នៅតាមទីជនបទ។ ទោះជាបែបនេះក្ដី គេសង្កេតឃើញថា ព្រីងនៅលើទីផ្សារហាក់មានតម្លៃខ្ពស់ ព្រោះចំនួនដើមព្រីងនៅតាមជនបទ និងតំបន់មួយចំនួនកាន់តែថយចុះ៕

Related posts

Leave a Comment