ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាស ជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពក្រោមឱវាទ ទីស្តីការក្រសួង លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ស្តីពីការបែងចែកក្រមខណ្ឌសម្រាប់ការប្រឡងជ្រើសរើស ឆ្នាំ២០២១។
សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន ជ្រាបថា៖ រាជរដ្ឋាភិបាល បានផ្តល់ក្របខណ្ឌ ចំនួន៣៦០០កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ធ្វើការប្រឡងជ្រើសរើសនិងបណ្តុះបណ្តាលគ្រូបង្រៀន ឆ្នាំ២០២១។ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ប្រភេទ ក្របខណ្ឌ នៅតាមអង្គភាព គ្រឹះស្ថានសិក្សា ចំណេះទូទៅ គ្រឹះស្ថានអប់រំ បច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សា សាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបែងចែក ក្របខណ្ឌ។ សូមអានព័ត៏មានលំអិត ដូចខាងក្រោមនេះ