ទឹកចិត្តឪពុក! ខំដើរសំលៀងកាំបិតមិនហ៊ានទិញអីហូបទេ សន្សំលុយទិញ iPhone 6pluse ឲ្យកូន ស្រាប់តែម្ចាស់ហាងបាននិយាយចំៗបែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ហាងទូរស័ព្ទមួយកន្លែង ដែលប្រើប្រាស់គណនីហ្វេសប៊ុក​ឈ្មោះ «Rynâ JūmTëv Tøch XD» បានបង្ហាញពីទឹក​ចិត្តដ៏ល្អមួយ ក្រោយពីលក់​ទូរស័ព្ទមួយគ្រឿងជូនបុរសម្នាក់​ដែលជាអ្នកសំ លៀ ង​កាំ បិ តតាមផ្លូវ ទោះជាគាត់មានទឹក​ប្រាក់ត្រឹម ៤០ម៉ឺនរៀល ហើយជាលុយរាយ​ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ហាងមិនត្រឹមតែមិន​ប្រកាន់នោះទេ ថែមទាំងជូនរបស់មួយ​ចំនួនវិញថែមទៀត ធ្វើឲ្យមហាជន​ជាច្រើន ពិសេស​អ្នក​លេងបណ្ដាញសង្គមហ្វេស​ប៊ុកកោតសរសើរជាហូរហែ។ ម្ចាស់ខាង​លើបាន​សរសេររៀបរាប់ដោយភ្ជាប់ជាមួយខ្លឹមសារថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បងប្អូនអើយ​ គាត់សួរខ្ញុំថា iPhone 6pluse ខ្ញុំលក់ប៉ុន្មាន ហើយគាត់ថា គាត់មានត្រឹមតែ ៤០ម៉ឺនរៀល​លុយខ្មែរ ក្រដាសរាយៗទេ មីពៅលក់​ឲ្យពូអត់? ទឹកចិត្តឪពុកខំដើរ​សំ លៀ ង កាំ បិ តតាម​ផ្ទះគេ សំលៀងមិន​បាន ដើរសុំគេ ដើម្បីសន្សំលុយទិញ​ទូរស័ព្ទឲ្យកូនខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ហាងថា លុយខ្មែរក៏ខ្ញុំ​យកដែលពូ តែខ្ញុំមិនគិត​កន្ទុយពីពូទេ ខ្ញុំថែមស៊ីមឲ្យ​ពូមួយទៀត ហើយឲ្យទឹកក្រូច និងផ្លែឈើតិច​តួចជូនពូ ខ្ញុំសួរគាត់ថា កូនពូរៀនទី​ប៉ុន្មានហើយ? គាត់ថាទី ១១ហើយ វាចង់បានទូរស័ព្ទ​ប្រើនឹងគេ ពូខំសន្សំ​មួយថ្ងែ ២០ ០០០៛ ដើម្បីទិញ​ឲ្យកូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនអើយកូន! ឃើញហើយសូម​មេត្តាយល់​ចិត្តឪពុកផង ថាឪពុក ខំដើរសុំគេ ទម្រាំបាន​វាលំបាកប៉ុនណា មិនហ៊ានទិញ​អីហូបខ្លួនឯងទេ ខ្ញុំឃើញគាត់អង្គុយ​សុំគេហើយ មើលមកតែ​ទូរស័ព្ទខ្ញុំរហូត ការពិតចង់បាន​ទូរស័ព្ទឲ្យកូន​សោះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាសកម្មភាពនេះ នៅតែមានអ្នក​ប្រើប្រាស់បណ្ដាញសង្គមមួយ​ចំនួនតូច រិះគន់ទៀត ដោយចង់​ឲ្យម្ចាស់ហាងជូនទូរស័ព្ទទាំង​មូលមិនគិតថ្លៃតែម្ដង តែនាងបាន​តបវិញដោយ​សរសេរថា «ថ្ងៃនេះនាងខ្ញុំជាម្ចាស់ account Facebookផ្ទាល់ សូមចេញមុខបក​ស្រាយរឿងយប់មិញ​ដែលនាងខ្ញុំបានលក់​ទូរស៍ព្ទ iPhone6 plus ឲ្យទៅលោកពូម្នាក់ដែល​គាត់ដេីរសំ លៀ ង កាំ បិ ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមនិយាយ​ទៅកាន់អ្នកដែលថា ឲ្យនាងខ្ញុំមួយ​ចំនួនតូចដែលគាត់​លេីកឡេីងថា ហេតុអីខ្ញុំមិនឲ្យ​គាត់ទៅ ខ្ញុំចង់យាយថា ខ្ញុំក៏ចង់​ឲ្យគាត់ដែរ តែរាល់​ថ្ងែខ្ញុំក៏ខ្វះខាតច្រេីនដែរ​បងប្អូន ខ្ញុំរស់នៅ​រាល់ថ្ងែហ្នឹង គឺខ្ញុំជួលផ្ទះគេ​ដែរតេី ខ្ញុំក៏មិនមែនជាអ្នក​មានដែរទេ ជីវភាពខ្ញុំក៏​ខ្វះខាតច្រេីន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេីយមួយទៀត​គាត់បាននិយាយថា ខ្ញុំចង់ល្បី ខ្ញុំមិនបានចង់​ល្បីដូចដែលបាន​និយាយនោះទេ ខ្ញុំផុសព្រោះចង់​ឲ្យកូនគាត់បានដឹងពីរទឹកចិត្ត​របស់ឪពុក ហេីយក៏ចង់ឲ្យប្អូនៗជំនាន់​ហ្នឹងឲ្យគាត់ បានយល់ថា ទឹកចិត្តឪពុក​វាមានន័យយ៉ាងណាដែលខំ​សំ លៀ ង កាំ បិ តយកលុយមក​ទិញទូរស័ព្ទឲ្យកូនប្រេី ហេីយនាងខ្ញុំសូមអរគុណ​ពុកម៉ែបងប្អូនដែលយល់​អារម្មណ៍អ្នកលក់៕

Related posts

Leave a Comment