វីវរខ្លាំងហើយ ! បុរសរត់តាក់ស៊ីនៅខេត្តមួយនេះ​ កើតកូវីដហើយ នៅតែបន្តដឹកម៉ូយ​រហូតដល់មុនថ្ងៃស្លា . ប់១ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកំពង់ឆ្នាំង ៖ បុរសជាអ្នករត់រថយន្តឈ្នួលម្នាក់ បានស្លា​ . ប់នៅផ្ទះរបស់ខ្លួន ក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លុះក្រុមគ្រូពេទ្យចុះទៅពិនិត្យសំណាកតាមឧបករណ៍រហ័ស ទើបដឹងថា សពបុរសរងគ្រោះកើតជំងឺកូវីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សពជនរ ង , គ្រោះឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំ មានមុខរបររត់តាក់ស៊ី ប្រពន្ធឈ្មោះ គៀង ណៃ អាយុ៥៧ឆ្នាំ មានកូន២នាក់ មានទីលំនៅក្នុងភូមិឃុំខាងលើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពីអាជ្ញាធរ បានឲ្យដឹងថា មុនពេលស្លា . ប់ជនរងគ្រោះ មានអាការៈជំងឺធ្ងន់ធ្ងរ ក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីដឹកយកទៅធ្វើការជួយស . ង្គ្រោះ។ ប៉ុន្តែខាងរថយន្តពេទ្យមិនទាន់មកដល់ផង ជនរងគ្រោះក៏បានដាច់ខ្យល់ស្លា . ប់នៅនឹងផ្ទះតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះក្រុមគ្រូពេទ្យពិនិត្យសំណាកទៅលើកសពជនរង . គ្រោះជាបឋមរកឃើញថា ស .ពជនរងគ្រោះមានវិជ្ជមានកូវីដ-១៩ ហើយសពជនរង . គ្រោះត្រូវបានដឹកយកទៅបូជានៅទីតាំងបូជាសពថ្មី ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្តថា ពេលនោះ ក្រុមគ្រូពេទ្យ ក៏បានយកសំណាក ទៅលើប្រពន្ធ និងកូន២នាក់របស់សពលើកទីមួយលទ្ធផលអវិជ្ជមានទាំងអស់។

អាជ្ញាធរបានបញ្ជាក់ ថា សពជនរងគ្រោះមួយរយៈមុនស្លា . ប់ប៉ុន្មានថ្ងៃ ជនរងគ្រោះតែងប្រាប់ក្រុមគ្រួសារថា រូបគាត់មានអាការៈឈឺសាច់ដុំ និងអស់កម្លាំងហេវហត់ តែមិនបានឈប់សម្រាកនោះទេ គឺគាត់នៅតែបន្តរត់តាក់ស៊ីរហូតដល់មុនថ្ងៃស្លា . ប់១ថ្ងៃ៕ប្រភព៖/kbn.news

Related posts

Leave a Comment