ហ្វេសប៊ុក ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង លើបុរសម្នាក់ ដែលមើលទៅដូចជាមនុស្សម្នាក់ មានសតិមិនល្អ ខោមិនខោ អាវមិនអាវ និងបានដើរពនេចរគ្រប់ទីកន្លែង គ្មានទីពឹង គ្មានបាយហូប និងគ្មានកន្លែងគេងត្រឹមត្រូវ តែពេលបានស្តាប់ ការនិយាយស្តីរបស់គាត់ មួយម៉ាត់ៗពិតជាចាក់ដោតខ្លាំងណាស់ ពេលខ្លះបងប្អូនជាច្រើនកំពុងគិតថា គាត់គឺបុរសម្នាក់ ដែលមានសមត្ថភាព ចំណេះដឹង ខ្ពស់ថែមទៀតផង ព្រោះថារាល់ពាក្យសំដីដែលបុរសរូបនេះ បាននិយាយ គ្រប់ម៉ាត់ គ្រប់ពាក្យ ត្រឹមត្រូវល្អណាស់។
ជាក់ស្តែងនៅថ្ងៃនេះ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Van TongHai បាននាំយកថវិការចំនួន៣០០ដុល្លារ ទៅជូនបងប្រុស សុវណ្ណ ដែលថវិការនេះគឺជាទឹកចិត្តសប្បុរសជន ចង់ជូនដល់បងប្រុស ដើម្បីទុកជាដើមទុន ឬ ក៏ទុកទិញម្ហូបអាហារ ជាដើម។ បន្ទាប់ម្ចាស់គណនីហ្វេសប៊ុកបានទៅជួបគាត់ហើយនោះ ស្រាប់តែបងប្រុស សុវណ្ណ បានប្រាប់ទៅម្ចាស់គណនីហ្វេសប៊ុកវិញថា លុយទាំងអស់នេះ គាត់មិនយកទេ សុំបងយកទៅជូនក្មេងកំព្រាវិញចុះ។
ពាក្យសំដីនេះ ពិតជាធ្វើឲ្យបងប្អូនជាច្រើន ប្រាកដជាបានជ្រាបហើយថា គាត់គឺជាមនុស្ស ដែលមានល្អ មានទឹកចិត្ត ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “ថ្ងៃនេះនាំយកថវិការ300$ដែលបងប្អូនយើងបរិចាកជូនប្អូនប្រុសសុវណ្ណតែគាត់មិនបានទទួលយកទេ ថែមទាំងប្រាប់ថាយកលុយហ្នឹងទៅជូនដល់ក្មេងកំព្រាវិញចុះ ទឹកចិត្តគាត់ប្រពៃណាស់ចឹងបានថាកុំមើមនុស្សតែសំបកក្រៅ”។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនសូមសរសើរពីទឹកចិត្តរបស់បងប្រុសសុវណ្ណយ៉ាងខ្លាំង ហើយក៏មានបងប្អូនខ្លះគាត់បានខមិនថា “គាត់ជាមនុស្សអស់កម្មកិលេស គាត់បានដើរដល់ផ្លូវស្ងប់ស្ងាត់ល្អណាស់ យើងមិនអាចធ្វើបានដូចគាត់ទេ”។សេក្ដីសុខពិតប្រាកត់មិនមែនថិតនៅលើលុយទេ គាត់ជាមនុស្សម្នាក់ដែលមិនលោភលន់ ចង់បានត្រឹមតែមួយរស់ៗ”។