រំភើបណាស់! ប្រទេសមហាអំណាចទាំង៧ពួតដៃគ្នារៀបចំផែនការផ្តល់វ៉ាក់សាំងជាសកលហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃប្រទេសជាច្រើននៅលើពិភពលោកបានកំពុងខ្វាយខ្វល់យ៉ាងខ្លាំងក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះយ៉ាងសស្រាកសស្រាំ ខណៈប្រទេសមួយចំនួននៅកំពុងបន្តការឆ្លងរីករាលដាលយ៉ាងខ្លាំងក្លានៅឡើយ ហើយប្រទេសមួយចំនួនទៀតក៏មានការធូរស្បើយខ្លាំងហើយដែរ ដោយសារតែការចាត់វិធានការបានត្រឹមត្រូវរួមជាមួយនឹងការចាក់វ៉ាក់សាំងផងដែរ។ រឿងមួយដែលគួរឲ្យរំភើបផងដែរនោះគឺថា ឥឡូវនេះប្រទេសមហាអំណាចទាំង៧ពួតដៃគ្នារៀបចំផែនការផ្តល់វ៉ាក់សាំងកូវីដ១៩ជាសកលហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Forbesនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ពេលនេះប្រទេសមហាអំណាចទាំង៧ ដែលហៅកាត់ថា (G7) បានកំពុងតែពួតដៃគ្នា រៀបចំផែនការដើម្បីកម្ចាត់មេរោគកូវីដ១៩ ដោយផ្តោតលើការខំប្រឹងផលិត និងចាត់ចែងចែកចាយវ៉ាក់សាំងឲ្យបានគ្រប់ជ្រុងជ្រោយ និងសំដៅធ្វើយ៉ាងណាឲ្យមានវ៉ាក់សាំងចាក់ដល់មនុស្សទូទាំងពិភពលោកយ៉ាងហោចណាស់ឲ្យបាន ៧០% ឡើងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពខាងលើបានបញ្ជាក់ថា កន្លងមកសង្វាក់នៃការផ្គត់ផ្គង់វ៉ាក់សាំងគឺមិនបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ដោយវ៉ាក់សាំងកូវីដ១៩ច្រើនជាង ៨៥ ភាគរយ ត្រូវបានចែកចាយទៅកាន់តែប្រទេសដែល មានប្រាក់ចំណូលខ្ពស់ និងមធ្យម (ប្រទេសអ្នកមាន) ខណៈប្រទេសដែលមានប្រាក់ចំណូលទាប (ប្រទេសក្រីក្រ) បានទទួលត្រឹមតែ ០,៣ ភាគរយប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ បើទោះបីជាប្រទេសមហាអំណាចទាំង ៧ បានកំពុងរៀបចំផែនការដើម្បីសម្រេចឲ្យបានក្នុងការចែកចាយវ៉ាក់សាំងកូវីដ១៩ទៅជុំវិញពិភពលោកក្តី ប៉ុន្តែរហូតមកដល់ម៉ោងនេះ​គឺមិនទាន់មានផែនការជាក់លាក់ណាមួយដើម្បីឲ្យសម្រេចបាននូវគោលដៅនេះ ១០០% នៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ យើងទាំងអស់គ្នាត្រូវតែបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះជំងឺកូវីដ១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែលជាដើម៕ប្រភពbusiness-cambodia

Related posts

Leave a Comment