ផ្ទុះការភ្ញាក់ផ្អើលខ្លាំង!! ក្រោយបុរសម្នាក់លេងភ្លេងព្យាណូ ដោយមានសត្វស្វារាប់រយក្បាលចូលរួមស្ដាប់នៅក្បែរប្រាសាទមួយ…..

នៅពេលកំពុងធ្វើដំណើរទេសចរណ៍នៅភាគកណ្ដាលប្រទេសថៃ តន្ត្រីករជនជាតិអង់គ្លេសឈ្មោះ ផូល បាតុន (Paul Barton) បានលេងភ្លេងព្យាណូ​នៅកន្លែងបេតិកភ័ណ្ឌមួយនៅប្រទេសថៃ។ លោក បាតុន បាន​ក្លាយ​ខ្លួន​ជា​តារាតន្ត្រីរ៉ុក​សម្រាប់​សត្វស្វាព្រៃឃ្លានចំណីជាច្រើនរយក្បាល គាត់សង្ឃឹមថា​ការលេងតន្ត្រីរបស់គាត់អាចធ្វើឱ្យសត្វស្វាទាំងនេះស្ងប់​អារម្មណ៍នៅពេលដែលវិស័យទេសចរណ៍រងគ្រោះដោយវីរុស កូរ៉ូណា បានផ្ទុះឡើងនៅប្រទេសថៃ ធ្វើឱ្យចំណូលបានមកពីភ្ញៀវទេសចរធ្លាក់ចុះ ខ្វះមូលនិធិចិញ្ចឹមសត្វសា្វទាំងនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វស្វាទាំងនេះបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលេងភ្លេងព្យាណូ​របស់លោក បាតុន ដោយសត្វសា្វមួយចំនួនបានលោតឡើងលើព្យាណូរបស់គាត់ខណៈដែលស្វាផ្សេងទៀតបានលោតលើស្មារបស់លោក បាតុន នៅពេលតន្រ្តីកររូបនេះកំពុងលេងព្យាណូ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាតុន អាយុ ៥៩ ឆ្នាំដែលបានចូលសញ្ជាតិថៃយូរឆ្នាំមកហើយបាននិយាយថា គេត្រូវតែបញ្ជាក់ឱ្យច្បាស់ថា ស្វាទាំងនេះបានស៊ីចំណីអាហារ​គ្រប់គ្រាន់ ហើយនៅពេលស្វាទាំងនេះបានស៊ីគ្រប់គ្រាន់ហើយ ពួកវានឹងស្ងប់ស្ងាត់ជាងមុន គឺមិនឆ្លេឆ្លាទៀតទេ។ លោក បាតុន បានលេងព្យាណូនៅកន្លែងចំនួន៤នៅក្នុងខេត្ត ឡូបប៊ូរី ដែលជាខេត្តល្បីល្បាញថា មានសត្វស្វាជាច្រើន រួមទាំងលេងនៅប្រាសាទហិណ្ឌូបុរាណ និងលេងនៅរោងមហោស្រពផងដែរ ហើយលោក បាតុន បាននិយាយថា គាត់សប្បាយចិត្តដែលបានលេងព្យាណូសម្រាប់សត្វស្វាទាំងនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment