ត្រៀមបណ្តើរៗហើយ!! ក្រសួងសេដ្ឋកិច្ច នឹងរៀបចំកិច្ចប្រជុំស្តីពី កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា ជាមួយ…

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងរៀបចំកិច្ចប្រជុំស្តីពី កម្មវិធីចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ នៅកម្ពុជា ជាមួយតំណាងដៃគូអភិវឌ្ឍន៍ នេះបើតាមលិខិតអញ្ជើញរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ដៃគូអភិវឌ្ឍន៍នានាដែល នឹងចូលរួមក្នុងកិច្ចប្រជុំស្តីពី កម្មវិធីចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ នៅកម្ពុជា នេះរួមមាន WTO ,UNICEF ,ADB ,WB, EU, GLOBAL FUND និងតំណាងស្ថានទូត Australia ,China ,Japan ,Russian ,federation USA ,United kingdom និង French នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ចប្រជុំនេះ នឹងមានការផ្លាស់ប្តូរយោបល់អំពីការរៀបចំ អនុវត្តលទ្ធកម្មវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជា រួមទាំងការគៀងគរធនធានហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍សម្រាប់អនុវត្តកម្មវិធីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment