អស្ចារ្យណាស់កូនខ្មែរ!! កូនខ្មែរម្នាក់ មានអាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ តែអាចបង្កើត មនុស្សយន្តដឹកអីវ៉ាន់បានដោយខ្លួនឯង ទំនើបហើយគួរឲ្យស្រលាញ់ទៀត…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិតណាស់ ពេលវេលាកាន់តែដើរម្តងមួយជុំហាន ហើយបច្ចកវិទ្យា និង ការគិតរបស់យុវជន ក៏កាន់តែវិវឌ្ឍជឿនលឿងឈានមុខពីមួយជំនាន់ទៅមួយជំនា់ ដោយពួគេតែងតែចង់បង្កើតនូវអ្វីដែលថ្មី អាចបង្កើតបរិយាកាសកម្សាន្តដល់ពួកគេ និង ជួយសម្រាលការរស់នៅប្រចាំថ្ងៃបានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ មានការភ្ញាក់ផ្អើល និង មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយប្អូនប្រុសម្នាក់មានឈ្មោះថា គា សុបញ្ញា ដែលប្អូនប្រុសមានអាយុទើបតែ ១៦ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែអាចបង្កើតបាននូវមនុស្សយន្តទំនើតមួយប្រភេទ ដែលមានរាងជ្រុងពណ៌ស អាចធ្វើដំណើរបានតាមរយៈការញ្ជាពីទូរស័ព្ទ និង មានឃ្លុបសម្រាប់ដាក់ទំនិញបានទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនបានឃើញហើយ នាំគ្នាភ្ញាក់ផ្អើល និង ស្ញើចសរសើរនូវសមត្ថភាពប្អូនប្រុសគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ បើតាមគណនីមួយឈ្មោះ Sunrangsey Kea ដែលទំនងជាបងស្រីរបស់ស្ថាបនិកកូនមនុស្សយន្តខាងលើ បានឱ្យដឹងថា មនុស្សយន្តដ៏ខ្យូតនេះ កើតឡើងពីការចំណាយពេលវេលា ក៏ដូចជាលុយអាំងប៉ាវផ្ទាល់ខ្លួនរបស់ ក្មេងប្រុស គា សុបញ្ញា ដែលប្អូនបានខិតខំគិតគូរ និង ច្នៃសាងសង់រហូតបង្កើតបាននូវមនុស្សយន្តដ៏ទំនើប និង ស្រស់ស្អាតនេះឡើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយគណនីហ្វេសប៊ុកខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “គាត់បានចំណាយពេលវេលានិងលុយ angpao ដើម្បីបង្កើត Delivery robot របស់គាត់ វាមិនល្អគ្រប់គ្រាន់ទេប៉ុន្តែធ្វើតាមក្តីសុបិន្តរបស់អ្នកបងប្រុស អរគុណ, DRAW, BUILD គិតធំ គិតពីតូច បង្ហោះលើ Facebook ដើម្បីរក្សាការចងចាំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ថ្វីដ្បិតតែវាមើលទៅមិនឃើញថាធំដុំ និង ជួយសម្រួលការងារបានច្រើន តែនេះជាការចាប់ផ្ដើមដំបូងរបស់ប្អូនប្រុស ដែលមានវ័យទើបតែ ១៦ ឆ្នាំ ហើយមហាជនសង្ឃឹមថា ស្ថាបនិកររូបនេះ នឹងបន្តការងារបែបនេះទៀត ដើម្បីឆ្ពោះទៅកាន់ការវិវឌ្ឍខ្លួនឱ្យបានកាន់តែល្អ ជាធនធានដ៏ពិសិដ្ឋ និង ជាគំរូដ៏ល្អសម្រាប់ក្មេងៗជាំនាន់ក្រោយ ដែលស្រឡាញ់វិស័យបច្ចេកវិទ្យាមួយនេះ ៕

Related posts

Leave a Comment