ចិត្តបុណ្យណាស់ !! ទីបំផុតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ បានចំណាយថវិការផ្ទាល់ខ្លួនបើកអោយកម្មករដែលត្រូវម្ចាស់ក្រុមហ៊ុន KMB (ខេអឹមប៊ី) ដែលជាអ្នកម៉ៅការសាងសង់បានបើកលុយឲ្យ ហើយនិង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ប៉ោយប៉ែត)៖ ក្រោយផ្ទុះការតវ៉ាពីសំណាក់កម្មករ ដែលធ្វើការឲ្យគម្រោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា មិនបានបើកលុយឲ្យកម្មករ, អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណបរបស់អ្នកឧកញ៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB (ខេអឹមប៊ី) ដែលជាអ្នកម៉ៅការសាងសង់ ដើម្បីមកបើកលុយឲ្យកម្មករជាកំហិតនៅម៉ោង ១១៖៣០នាទីថ្ងៃទី១៤ ខែមិថុនានេះតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ា ដែលមានផ្ទៃដីទំហំរហូតជិត ៤ពាន់ហិចតានោះ ត្រូវបានម៉ៅការទៅឲ្យក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជាកាស៉ីណូ សណ្ឋាគារ រីស៊ត ខុនដូ និងអាគាពាណិជ្ជកម្មជាច្រើនទៀត។ ដោយឡែក កាលពេលល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦ បានផ្ទុះការតវ៉ាមានសំឡេងស្រែកឲ្យអ្នកឧកញ៉ា ជួយបើកលុយឲ្យកម្មករនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ អ្នកគ្រប់គ្រងគម្រោង បានបញ្ជាក់មកថា ប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន (KMB) តាំងពីល្ងាចថ្ងៃទី១៣ ខែមិថុនាម្សិលមិញ ដើម្បីបើកលុយឲ្យកម្មករ ក្នុងថ្ងៃទី១៤ ខែមិថុនានេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះ បំពានកិច្ចសន្យា និងធ្វើឲ្យប៉ះពាល់កិត្តិយស ដល់គម្រោងរបស់ អ្នកឧកញ៉ាឡេងណាវ៉ាត្រា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរបង្ហោះនៅបណ្ដាញសង្គម ផេកផ្លូវការថា៖ «« ខ្ញុំធ្វើដំណើរទាំងយប់មក ព្រំដែនថៃក្នុងគំរោងទីក្រុងរណប poipet Satellite city ហើយបង្ខំចិត្តឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB)ធ្វើតាមផ្លូវច្បាប់ ដែលក្រុមហ៊ុនម៉ៅការនេះមិនបើកប្រាក់អោយកម្មករ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ចាក់ក្រុមហ៊ុនខ្ញុំបាទបានទូទាត់ទៅក្រុមហ៊ុនម៉ៅការតាមកិច្ចសន្យាអស់ទៅហើយ តែក្រុមហ៊ុនម៉ៅការ(KMB) បែរជាមិនបើកអោយកម្មករទៅវិញធ្វើអោយកម្មករយល់ច្រលំមកលើក្រុមហ៊ុន ។ តែទោះជាយ៉ាងខ្ញុំបានអោយក្រុមកាងារចេញលុយផ្ទាល់ខ្លួនបើកបញ្ចប់អោយកម្មករសិន ចំពោះក្រុមហ៊ុនម៉ៅការ(KMB) យើងបន្តនិតិវិធីដោះស្រាយតាមក្រោយ»»៕

Related posts

Leave a Comment